ព័ត៌មានអន្ដរជាតិ
អង់គ្លេសកុម្ម៉ង់ទិញនាវាស៊ើបការណ៍ទំនើបបំផុតលើលោកទុកប្រយុទ្ធជាមួយនាវាមុជទឹករុស្ស៊ីដែលលាក់ខ្លួនក្នុងសមុទ្រ
ប្រមុខការពារជាតិអង់គ្លេសបានកុម្ម៉ង់ទិញនាវាស៊ើបការណ៍សម្ងាត់កំពូលថ្មីចំនួន២គ្រឿងដើម្បីប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹករបស់រុស្ស៊ី។
នាវាស៊ើបការណ៍ជំនាញទាំងនេះនឹងប្រតិបត្តិការជាមួយនាវាដឹកយន្តហោះថ្មីៗហើយពិនិត្យមើលដើម្បីធានាថា នាវាមុជទឹករបស់វិមានក្រឹមឡាំងឬក៏របស់ទីក្រុងប៉េកាំងមិនអាចលាក់ខ្លួននៅក្នុងសមុទ្រនិងតាមដាននាវារបស់អង់គ្លេសបានទេ។
លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយអំពីការកុម្ម៉ង់ទិញនេះនៅពេលដែលលោកប្រកាសអំពីការចំណាយកាន់តែធំលើកងទ័ពជើងទឹកកាលពីសប្តាហ៍មុន។
នាវាមានតម្លៃរាប់លានផោនគឺត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ីដែលកំពុងត្រូវបានគេប្រទះឃើញកាន់តែញឹកញាប់នៅក្នុងដែនទឹកចក្រភពអង់គ្លេស។
ដោយហៅវាថាជានាវាស្រាវជ្រាវពហុតួនាទី នាវាថ្មីទាំងនេះអាចតាមដាននិងចាប់សញ្ញានាវាមុជទឹកថ្នាក់ Belgorod និង Yasen ដែលមានបច្ចេកវិទ្យាទំនើបរបស់ទីក្រុង មូស្គូ។
ក្រុមអ្នកជំនាញផ្នែកការពារជាតិបានអះអាងថា ដោយមានផ្ទុកនាវាតូចៗនៅក្រោមទឹកនិងយន្តហោះគ្មានមនុស្សបើកមួយចំនួនដើម្បីជួយដល់តួនាទីរបស់ពួកគេ នាវាទាំងនេះនឹងក្លាយជានាវាស៊ើបការណ៍ទំនើបបំផុតនៅលើពិភពលោក។
ផ្នែកខាងលើរបស់នាវានឹងជាប្រព័ន្ធកំព្យូទ័រសម្ងាត់កំពូលថ្មីដែលមានសមត្ថភាពតាមប្រមាញ់នាវាមុជទឹករុស្ស៊ីបានក្នុងរយៈចម្ងាយជាង១,៦០៩គីឡូម៉ែត្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី