ព័ត៌មានអន្ដរជាតិ
ច្រើនឡើងៗហើយ ចិន ប្រកាសមានអ្នកឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរលកផ្ទុះថ្មីនេះ
ប្រទេសចិនបានរាយការណ៍នៅថ្ងៃសុក្រនេះ នូវចំនួនឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន នៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ហើយភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
បើយោងតាមគណៈកម្មការសុខភាពជាតិ (NHC) បានឲ្យដឹងថា ប្រទេសចិនបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១២៤ ករណីសម្រាប់ថ្ងៃទី ៥ ខែសីហា ហើយវាកើនឡើងយ៉ាងគំហុកពី ៨៥ ករណីកាលពីប៉ុន្មានថ្ងៃមុន ។
អាជ្ញាធរសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ៨០ ករណីជាករណីឆ្លងក្នុងសហគមន៍ ពោលកើនឡើងពីករណីឆ្លងក្នុងសហគមន៍ចំនួន ៦២ ករណីកាលពីប៉ុន្មានថ្ងៃមុន ។
ទន្ទឹមនោះ ករណីឆ្លងក្នុងសហគមន៍នេះ កើនឡើងច្រើននៅខេត្ត Jiangsu ភាគខាងកើត ដែលបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៦១ ករណីសម្រាប់ថ្ងៃទី ៥ ខែសីហា ពោលកើនឡើងពី ៤០ ករណីកាលពីថ្ងៃមុន ខណៈករណីឆ្លងថ្មីនេះ ភាគច្រើននៅទីក្រុង Yangzhou ។
បន្ថែមពីនេះ ចិន ក៏បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ មិនបញ្ចេញរោគសញ្ញា ដែលប្រទេសនេះ មិនបានចាត់ថ្នាក់ជាករណីផ្លូវការចំនួន ៥៨ ករណីផងដែរ បើប្រៀបធៀបនឹង ៥៤ ករណីកាលពីប៉ុន្មានថ្ងៃមុន ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៥ ខែសីហា ប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងចំនួន ៩៣,៤៩៨ ករណី ខណៈចំនួនអ្នកស្លាប់សរុបគឺនៅតែ ៤,៦៣៦ នាក់ដដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់