ព័ត៌មានអន្ដរជាតិ
បារម្ភវ៉ាក់សាំងសល់ទុកចោលច្រើន ពេលនេះ UN ចេញមុខលូកដៃ
អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែសីហាថា UN មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដែលវ៉ាក់សាំងការពារជំងឺកូវីដ -១៩ មិនត្រូវបានប្រើប្រាស់។

យោងតាមទិន្នន័យពីអង្គការ UNICEF បានឲ្យដឹងថា កម្មវិធីចែករំលែកវ៉ាក់សាំងកូវីដ COVAX បានចែកចាយថ្នាំបង្ការចំនួន ១៨៦.២ លានដូស ដល់ប្រទេសចំនួន ១៣៨។
COVAX មានគោលបំណងធានាការចែកចាយឲ្យបាន ២ពាន់លានដូស សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមនៅត្រឹមចុងឆ្នាំ ២០២១នេះ។

អ្នកនាំពាក្យ UN លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពដែលយើងបានឃើញ វ៉ាក់សាំងមិនត្រូវបានគេប្រើ ទុកចោល។
UN បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ប្រទេសនានាជាមួយនឹងការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន ការចែកចាយខ្សែសង្វាក់ត្រជាក់ ការប្រយុទ្ធប្រឆាំងនឹងភាពស្ទាក់ស្ទើរទៅចាក់វ៉ាក់សាំង ប៉ុន្តែអាចធ្វើទៅបាន លុះត្រាមានសំណើពីរដ្ឋាភិបាល។

ស្របពេលជាមួយគ្នានោះដែរ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងចំនួន ១១០ លានដូសដល់ប្រទេសជាង ៦០ ហើយ ដែលភាគច្រើនត្រូវបានចែករំលែកតាមរយៈកម្មវិធី COVAX។
នៅចុងខែសីហានេះ ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងចំនួន ៥០០ លានដូសបន្ថែមទៀត ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ១០០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេសធំៗនៅតែបន្តចាក់វ៉ាក់សាំងដូសទី៣ មិនខ្វល់ការអំពាវនាវរបស់ WHO

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ