ព័ត៌មានអន្ដរជាតិ
CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ
CNN បានបណ្តេញបុគ្គលិក ៣ នាក់ ដែលបំពានគោលការណ៍របស់ក្រុមហ៊ុន ដោយមកធ្វើការទាំងមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ប្រធាន CNN លោក Jeff Zucker បានប្រាប់បុគ្គលិកអំពីការបណ្តេញចេញនេះ នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលរំលឹកដល់ពួកគេថា វ៉ាក់សាំងគឺជាកាតព្វកិច្ចប្រសិនបើពួកគេរាយការណ៍ទៅការិយាល័យ ឬនៅខាងក្រៅ នៅកន្លែងដែលពួកគេទាក់ទងជាមួយបុគ្គលិកផ្សេងទៀត។
លោក Zucker បានសរសេរថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងមានគោលនយោបាយ មិនអត់ឱនឡើយចំពោះរឿងនេះ”។

លិខិតនេះ ត្រូវបានទទួលដោយសារព័ត៌មាន Associated Press បន្ទាប់ពីខ្លឹមសាររបស់វា ត្រូវបានបង្ហោះដំបូងនៅលើ Twitter ដោយអ្នកយកព័ត៌មាន CNN ឈ្មោះ Oliver Darcy។
ទោះបីជាយ៉ាងណាក៏ដោយ CNN មិនបានផ្តល់ព័ត៌មានលម្អិតអំពីការបណ្តេញចេញនេះ ឬកន្លែងដែលបុគ្គលិកទាំងនេះធ្វើការនោះទេ។

ការិយាល័យភាគច្រើនរបស់ CNN បានបើករួចទៅហើយ ហើយលោក Zucker បាននិយាយថា បុគ្គលិកព័ត៌មានជាងមួយភាគបី បានវិលត្រឡប់មកវិញហើយ។
ម៉ាស់ ក៏ក្រុមហ៊ុននេះតម្រូវឲ្យពាក់ផងដែរ នៅការិយាល័យក្នុងទីក្រុង Atlanta, Washington និង Los Angeles៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ បារម្ភវ៉ាក់សាំងសល់ទុកចោលច្រើន ពេលនេះ UN ចេញមុខលូកដៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ