ព័ត៌មានអន្ដរជាតិ
អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង
ក្រុមមន្រ្តីបាននិយាយថា មានភ័ស្តុតាងដំបូងថា វ៉ាក់សាំងកូវីដ មិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងផ្ទុះឡើងនៅចក្រភពអង់គ្លេសនោះទេ ខណៈពេលនេះ មាន៣៧ ករណីហើយ ត្រូវបានរកឃើញ។

ករណីនៃវីរុសបំប្លែងខ្លួនដែលគេឲ្យឈ្មោះថា VUI-21JUL-01 ឬ B.1.621 ត្រូវបានរកឃើញនៅទូទាំងតំបន់អង់គ្លេសចំនួន ៦ ប៉ុន្តែភាគច្រើននៅទីក្រុងឡុងដ៍។ នេះបើយោងតាមការឲ្យដឹងពីសេវាសុខភាពសាធារណៈអង់គ្លេស (PHE)។
វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា ហើយក្រុមមន្រ្តីនៅទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក នាពេលថ្មីៗបាននិយាយថា វីរុសនេះគ្របដណ្តប់ប្រហែល ១០ ភាគរយនៃករណីទាំងអស់នៅទីនោះ។

ក្រុមមន្រ្តីនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីវីរុសបំប្លែងខ្លួននេះ ឬប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវា ប៉ុន្តែមិនទាន់មានភ័ស្តុតាងណាមួយបង្ហាញថា វាអាចចម្លងសាហាវជាងវីរុស Delta ឡើយ។
បន្ទាប់ពីការវាយតម្លៃអំពីហានិភ័យ, PHE និយាយថា “មានភ័ស្តុតាងមន្ទីរពិសោធន៍បឋម បង្ហាញថា ការចាក់វ៉ាក់សាំងនិងការឆ្លងពីមុន អាចមានប្រសិទ្ធភាពតិចក្នុងការទប់ស្កាត់ការឆ្លងវីរុស VUI-21JUL-01 នេះ។

B.1.621 ត្រូវបានកំណត់ថាជា វីរុសបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត (VUI) នៅថ្ងៃទី ២១ ខែកក្កដា បន្ទាប់ពីមេរោគនេះ បានរីករាលដាលដល់ប្រទេសជាច្រើន និងលេចចេញនូវកំឡាយសរសៃប្រូតេអ៊ីនដែលគួរឲ្យព្រួយបារម្ភរួមមាន E484K, N501Y និង K417N៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ