ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភារដ្ឋ Arizona ត្រូវចាប់ខ្លួនពីបទ រំលោភបំពានផ្លូវភេទ អនីតិជន
សមាជិកព្រឹទ្ធសភារដ្ឋ Arizona ម្នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើផ្លូវភេទជាមួយអនីតិជន ដែលបង្កឲ្យមានការអំពាវនាវពីអ្នកប្រជាធិបតេយ្យ ឲ្យគាត់លាលែងពីតំណែង។
នាយកដ្ឋានប៉ូលិសទីក្រុង Phoenix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកព្រឹទ្ធសភាឈ្មោះ Tony Navarrete ត្រៀមបញ្ជូនទៅកាន់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។ គាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទជាមួយអនីតិជន និងការចោទប្រកាន់ផ្សេងទៀត។

នាយកដ្ឋានបន្តថា ខ្លួនបានទទួលរបាយការណ៍មួយកាលពីថ្ងៃពុធ អំពីឧប្បត្តិហេតុដែលកើតឡើងនៅក្នុងឆ្នាំ២០១៩។ ក្រុមអ្នកស៊ើបអង្កេត បានសម្ភាសជនរងគ្រោះនិងសាក្សីជាអនីតិជន ហើយបានរកមូលហេតុដែលអាចចាប់ខ្លួនលោក Navarrete នៅថ្ងៃបន្ទាប់។
សារព័ត៌មានក្នុងតំបន់ The Arizona Mirror បានរាយការណ៍ថា លោក Navarrete ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំនួន ៧ ករណី ទាក់ទងនឹងការប្រព្រឹត្តអំពើផ្លូវភេទជាមួយអនីតិជន ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទជាមួយអនីតិជន និងការរំលោភបំពានផ្លូវភេទ។ គាត់ត្រូវបានធានាឲ្យនៅក្រៅឃុំជាមួយទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ។

បន្ទាប់ពីការបង្ហាញខ្លួននៅតុលាការជាលើកដំបូងកាលពីថ្ងៃសុក្រ សភារដ្ឋ Arizona និងក្រុមប្រឹក្សាសន្តិសុខព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឲ្យលោក Navarrete លាលែងពីតំណែង។
អ្នកប្រជាធិបតេយ្យកំពូលពីររូបរបស់រដ្ឋ Arizona ក៏បានអំពាវនាវឲ្យគាត់ ចុះចេញពីតំណែងផងដែរកាលពីថ្ងៃសុក្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Hill
ចុចអាន៖ CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ