Connect with us

ព័ត៌មានអន្ដរជាតិ

EU ឈានដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយទៀត

បានផុស

នៅ

ក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna របស់សហរដ្ឋអាមេរិកនឹងក្លាយជាក្រុមហ៊ុនទី ៦ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩ ទៅសហភាពអឺរ៉ុប(EU) បន្ទាប់ពីប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា EU ឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ទិញវ៉ាក់សាំងចំនួន ១៦០ លានដូស ។

លោកស្រី von der Leyenបាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំរីករាយដែលបានប្រកាសថា យើងនឹងឈានដល់ការយល់ព្រមលើកិច្ចសន្យាថ្មីដើម្បីធានាបានវ៉ាក់សាំងកូវីដ ១៩ ផ្សេងទៀត ។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យ EU ទិញវ៉ាក់សាំងរហូតដល់ទៅ ១៦០ លានដូសដែលផលិតដោយក្រុមហ៊ុន Moderna ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុនក្រុមហ៊ុនអាមេរិកបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនបានបង្ហាញពីប្រសិទ្ធភាព ៩៤.៥ ភាគរយក្នុងការការពារជំងឺកូវីដ ១៩ ។ នេះបើយោងតាមលទ្ធផលនៃការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងទី ៦ ដែលប្លុកនេះបានឈានដល់កិច្ចព្រមព្រៀង ។ កាលពីពេលថ្មីៗនេះទីក្រុងព្រុចសែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដែលមានមូលដ្ឋាននៅ EU ចំនួន ៣ និងក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស ខណៈក៏បានទិញវ៉ាក់សាំងដែលផលិតរួមគ្នារបស់ក្រុមហ៊ុនអាមេរិក Pfizer និង BioNtech របស់អាល្លឺម៉ង់ ផងដែរ ។

EU បាននិយាយថា កិច្ចព្រមព្រៀងចម្រុះបែបនេះនឹងធានាថា EU ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅពេលដែលវ៉ាក់សាំងត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព ។

ទន្ទឹមនោះវ៉ាក់សាំងរុស្ស៊ី Sputnik V ដែលបានក្លាយជាវ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូងក្នុងពិភពលោកកាលពីខែសីហាក៏អាចត្រូវបានប្រើនៅក្នុងសហភាពអឺរ៉ុបផងដែរ នៅពេលដែលប្រទេសហុងគ្រីទទួលបានវ៉ាក់សាំងនេះកាលពីសប្តាហ៍មុន បន្ទាប់ពីវាបង្ហាញប្រសិទ្ធភាពយ៉ាងហោចណាស់ ៩៥ ភាគរយ ។ លទ្ធផលគឺផ្អែកលើទិន្នន័យពីការសាកល្បងដំណាក់កាលទី ៣ ដែលមានអ្នកស្ម័គ្រចិត្តជិត ២ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម