ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ ឥណ្ឌា អនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូសរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។

ទន្ទឹមនោះ លោក Mansukh Mandaviya បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ឥណ្ឌាបានពង្រីកកញ្ចប់វ៉ាក់សាំងរបស់ខ្លួន ហើយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស Johnson & Johnson ត្រូវបានផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅឥណ្ឌា ។ វ៉ាក់សាំងនេះនឹងជួយជំរុញការប្រយុទ្ធរួមគ្នារបស់ប្រទេសយើង ប្រឆាំងនឹងជំងឺកូវីដ ១៩” ។

កន្លងមក វ៉ាក់សាំង Johnson & Johnson បានប្រឈមមុខនឹងភាពចម្រូងចម្រាសចំពោះរបាយការណ៍នៃករណីដុំកំណកឈាម ។ វ៉ាក់សាំងនេះក៏ត្រូវបានបញ្ឈប់មួយរយៈពេលខ្លីផងដែរ នៅអាមេរិកកាលពីខែមេសា ប៉ុន្តែការផ្អាកនេះត្រូវបានអាជ្ញាធរដកចេញភ្លាមៗ ។

ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីចំនួន ៣៨,៦២៨ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យករណីឆ្លងសរុបកើនដល់ ៣១.៨ លានករណី ខណៈមានអ្នកស្លាប់ថ្មីចំនួន ៦១៧ នាក់ និងបង្កើនចំនួនអ្នកស្លាប់ទូទាំងប្រទេសដល់ ៤២៧,៣៧១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លែងព្រួយ ពេលដឹងច្បាស់ អំពីវ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?