ព័ត៌មានអន្ដរជាតិ
ប្រកាសមុននេះ ថៃ រកឃើញអ្នកឆ្លងកូវីដជិត ២ ម៉ឺនករណី និងស្លាប់ ១៣៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៣៨ នាក់បន្ថែមទៀត និងឆ្លងថ្មីចំនួន ១៩,៩៨៣ ករណី ។
ទន្ទឹមនោះ ក្នុងចំណោមករណីឆ្លងថ្មី មាន ១៩,៦៣៣ ករណីជាប្រជាជនទូទៅ និង ៣៥០ ករណីជាអ្នកអ្នកទោសក្នុងពន្ធនាគារ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ១៨,៥០៣ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យ ។
ចាប់តាំងពីថ្ងៃទី ១ ខែមេសាមក នៅពេលជំងឺកូវីដ ១៩ រលកទី ៣ ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៧២៧,៦៤២ នាក់ ក្នុងនោះមាន ៥០៨,០៨៩ នាក់បានជាសះស្បើយ ។
ចំណែក ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងជំងឺកូវីដ ១៩ សរុប ៧៥៦,៥០៥ ករណី ក្នុងនោះមាន ៥៣៥,៥១៥ នាក់ បានជាសះស្បើយ ។
បន្ថែមពីនេះ ចំនួនអ្នកស្លាប់ក្នុងរលកទី ៣ គឺមាន ៦,១១០ នាក់ ធ្វើឲ្យការស្លាប់សរុប ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៦,២០៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រកាសព្រឹកនេះ! ថៃ មានអ្នកស្លាប់ច្រើនបំផុត ដោយសារកូវីដ
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច