ព័ត៌មានអន្ដរជាតិ
WHO៖ Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន
ក្រៅពីវីរុសបំប្លែង Delta អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញចំណាប់អារម្មណ៍ទៅលើវីរុសកូវីដបំប្លែងដទៃទៀត ដែលអាចមានសមត្ថភាពរាលដាលបានលឿន និងបង្កករណីឆ្លងកាន់តែច្រើន ពិសេសនោះគឺវីរុសបំប្លែង Lambda។

អង្គការសុខភាពពិភពលោក (WHO) បានចាត់វីរុសបំប្លែង Lambda ជាវីរុសបំប្លែងគួរឲ្យចាប់អារម្មណ៍រួមជាមួយនឹងវីរុសបំប្លែងចំនួន ៣ទៀតដូចជា Eta Iota និង Kappa។ វីរុសបំប្លែង Lambda ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសប៉េរូ នៅខែសីហា ឆ្នាំ២០២០។ ឥឡូវនេះ ករណីឆ្លងវីរុសបំប្លែងនេះ ត្រូវបានរកឃើញនៅក្នុង ២៩ប្រទេសទូទាំងពិភពលោក ប៉ុន្តែវាមិនទាន់រាលដាលខ្លាំងគួរឲ្យបារម្ភដូចវីរុសបំប្លែង Delta នៅឡើយ។
អង្គការសុខភាពពិភពលោក (WHO) បន្តឲ្យដឹង វីរុសបំប្លែង Lambda មានភាពបម្រែបម្រួលគួរឲ្យតាមដានខ្ពស់ដូចជា សមត្ថភាពនៃការឆ្លងលឿន និងអាចប្រឆាំងអង្គបដិប្រាណក្នុងរាងកាយយើង។ វីរុសបំប្លែងនេះ ក៏ត្រូវបានសម្គាល់ថា បណ្ដាលឲ្យមានករណីឆ្លងចូលក្នុងសហគមន៍គួរឲ្យកត់សម្គាល់ផងដែរ។ ទោះយ៉ាងណាមិញ វិសាលភាពនៃផលប៉ះពាល់ទៅលើសុខភាពអ្នកឆ្លងវីរុសបំប្លែង Lambda នេះធ្ងន់ធ្ងរជាងអ្នកឆ្លងកូវីដ-១៩ យ៉ាងណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយ និងទាមទារឲ្យមានការសិក្សាបន្ថែមទៀត។

ចុះប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ អាចការពារពីវីរុសបំប្លែង Lambda បានកម្រិតណា?
យើងដឹងហើយថា រាល់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែមានប្រសិទ្ធភាពការពារយើងមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និងកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩។
ផ្ទុយទៅវិញ នៅក្នុងការសិក្សាដឹកនាំដោយវេជ្ជបណ្ឌិត Soto Rifo និងវេជ្ជបណ្ឌិត Landua នៃសហរដ្ឋអាមេរិកអំពីប្រសិទ្ធភាពវ៉ាក់សាំងលើវីរុសបំប្លែង Lambda បង្ហាញឲ្យឃើញថា អង្គបដិប្រាណបង្កើតឡើងដោយវ៉ាក់សាំង Pfizer និង Moderna មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែង Lambda ជាងវីរុសកូវីដ-១៩ធម្មតាឡើយ ប៉ុន្តែវ៉ាក់សាំងនៅតែអាចការពារសុខភាពយើងមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសបំប្លែងនេះបាន។

បន្ថែមពីលើនេះ វេជ្ជបណ្ឌិតទាំង២ខាងលើបញ្ជាក់ថា ក្នុងរាងកាយយើងមិនមែនតែអង្គបដិប្រាណទេដែលជួយការពារវីរុសវាយលុកសុខភាព។ បើអង្គបដិប្រាណជួយទប់ទល់នឹងវីរុសមិនបាន នៅមានសមាសធាតុផ្សេងទៀតនៃប្រព័ន្ធភាពស៊ាំដូចជា កោសិកា T ជាដើម ក៏អាចជួយផ្ដល់ការការពារដល់សុខភាពយើងពីវីរុសដែរ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
ចុចអាន៖វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ