ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រូវប្រុងប្រយ័ត្ន អាមេរិក កំពុងវិលត្រឡប់ទៅរកអាណាចក្រសង្គ្រាមឥណ្ឌូចិនជាថ្មី
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាមនៅចុងខែសីហានេះ ដោយសង្ឃឹមថា នឹងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយបណ្តាប្រទេសអាស៊ី ។ ការិយាល័យរបស់លោកស្រីបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការដកស្រង់សាររបស់រដ្ឋបាលលោក ចូ បៃដិន ថា “អាមេរិកត្រឡប់មកវិញហើយ” ដោយសារប្រវត្តិសាស្ត្រដ៏អាក្រក់នៃការចូលរួមរបស់អាមេរិកនៅក្នុងសង្គ្រាមវៀតណាម ។
ទន្ទឹមនោះលោក Mike Hastie អាយុ ៧៦ ឆ្នាំដែលបានបម្រើការជាពេទ្យទាហាននៅប្រទេសវៀតណាមនៅឆ្នាំ ១៩៧០-៧១ ខណៈឪពុករបស់គាត់គឺជាមន្រ្តីកងទ័ពអាមេរិក ហើយគាត់ធំឡើងនៅមូលដ្ឋានយោធានៅបរទេសបានប្រាប់ទូរទស្សន៍ RT ដោយហៅសង្រ្គាមនេះថា “ជាសង្គ្រាមឃោរឃៅប្រឆាំងនឹងប្រជាជនវៀតណាម” ដោយឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះឃាតកម្ម និងអំពើឃោរឃៅជារៀងរាល់ថ្ងៃនៅឯមូលដ្ឋានខ្លួនក្នុងប្រទេសវៀតណាម ។
លោក Hastie បាននិយាយថា “ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ ហាក់ដូចជាចង់ដាក់អតីតកាលនៅពីក្រោយពួកគេ ហើយបន្តទំនាក់ទំនងសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែសំណួរគឺថាតើជនជាតិវៀតណាមអាចទុកចិត្តរដ្ឋាភិបាលអាមេរិកបានទេ” ។
លោកបានប្រាប់ទូរទស្សន៍ RT ថា “សហរដ្ឋអាមេរិក គឺជាប្រទេសដែលប្រកាន់ពូជសាសន៍និយមបំផុតនៅលើពិភពលោក ។ យើងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។ សេដ្ឋកិច្ចរបស់យើងទាំងមូលគឺផ្អែកលើសង្គ្រាម ។ យើងសម្លាប់មនុស្សដើម្បីចំណេញពីវៀតណាម ឡាវ និងកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ រហូតដល់អាមេរិកឡាទីន និងមជ្ឈិមបូព៌ាក្នុងសម័យបច្ចុប្បន្ននេះ ។ វាតែងតែត្រឡប់ទៅអាមេរិកដែលជាអាណាចក្រពិភពលោក” ។
លោកបានសន្និដ្ឋានថា “ជនជាតិអាមេរិកគិតថា ប្រទេសរបស់ពួកគេគឺប្រជាធិបតេយ្យ ។ អ្នកពិតជាមិនអាចក្លាយជាប្រជាធិបតេយ្យ និងអាណាចក្រពិភពលោកក្នុងពេលតែមួយបានទេ ។ ដោយសារតែអាមេរិកក្លាយទៅជាប្រទេសទីបី ហើយយើងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ដូច្នេះយើងអាចកេងចំណេញពួកគេ ។ នោះគឺជាអ្វីដែលយើងធ្វើ ខ្ញុំជឿជាក់លើជនជាតិវៀតណាមថា ពួកគេដឹងថាពួកគេកំពុងធ្វើអ្វី” ។
លោក Hastie បានវិលត្រឡប់មកវៀតណាមជាលើកដំបូងនៅឆ្នាំ ១៩៩៤ ហើយក្រោយមកបានធ្វើដំណើរ ២ ដងទៀតទៅកាន់ប្រទេសនេះនៅឆ្នាំ ២០១៦ និងឆ្នាំ ២០១៨ ។
គួររំឭកថា អាមេរិកបានចូលវៀតណាមលើកដំបូងក្នុងឆ្នាំ ១៩៥៥ ខណៈអន្តរាគមន៍សម្ងាត់ផ្នែកយោធា និងនយោបាយរយៈពេល ២០ ឆ្នាំត្រូវបានគេប៉ាន់ស្មានថា បានឆក់យកជីវិតជនស៊ីវិលវៀតណាម ២លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ាពីបទប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ UN
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង