ព័ត៌មានអន្ដរជាតិ
នេះចំនួនប្រាក់ដែលទីក្រុងហូជីមិញផ្តល់ឲ្យពិធីបុណ្យសពកូវីដម្នាក់ៗ
ពិធីបុណ្យសពទាំងអស់នៃអ្នកដែលបានស្លាប់ដោយកូវីដ-១៩នៅទីក្រុងហូជីមិញនឹងទទួលបានប្រាក់ឧបត្ថម្ភលើការចំណាយពីរដ្ឋ។
លោក Nguyen Toan Thang អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានក្រុងបាននិយាយថា អ្នកស្លាប់ដោយកូវីដ-១៩ម្នាក់ៗនឹងទទួលបានជំនួយហិរញ្ញវត្ថុចំនួន៧៣៩ដុល្លារអាមេរិកពីសាលាក្រុងហូជីមិញសម្រាប់រៀបចំពិធីបុណ្យ។
លោកបានឲ្យដឹងថា ចំនួនទឹកប្រាក់នេះគិតទាំងតម្លៃដឹកជញ្ជូន ការបូជា និងបញ្ជូនធាតុទៅក្រុមគ្រួសាររបស់អ្នកស្លាប់។ សាលាក្រុងនឹងរៀបចំពិធីបុណ្យសពប្រកបដោយសុវត្ថិភាព និងសមរម្យបំផុត។
មន្ទីរសុខាភិបាលក្រុងទទួល និងផ្ទេរជំនួយទៅកាន់មន្ទីរពេទ្យដែលរាយការណ៍ពីករណីស្លាប់ដោយកូវីដ-១៩។ ក្រុមគ្រួសារនៃអ្នកស្លាប់តាមផ្ទះអាចទទទួលបានជំនួយតាមរយៈលិខិតបញ្ជាក់មរណភាពដែលចេញពីអាជ្ញាធរមូលដ្ឋាន។
រយៈពីរខែចុងក្រោយនេះ ទីក្រុងហូជីមិញបានក្លាយជាមណ្ឌលនៃការផ្ទុះឆ្លងកូវីដ-១៩ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេសវៀតណាមដែលជិត ១២០ ០០០នាក់ចាប់តាំងពីចុងខែមេសាមក។ អាជ្ញាធរបាននិយាយថា ករណីស្លាប់មានចំនួន ២៥០៩នាក់គិតត្រឹមថ្ងៃសៅរ៍កន្លងទៅ ខណៈចំនួនស្លាប់ទូទាំងប្រទេសមាន ៣២១៥នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ