ព័ត៌មានអន្ដរជាតិ
ត្រឹម៦ថ្ងៃ ចិនតេស្តពលរដ្ឋទាំងអស់ទីក្រុងអ៊ូហាន រកឃើញឆ្លងកូវីដ៧៨នាក់
ទីក្រុងអ៊ូហាន ប្រទេសចិនបានធ្វើតេស្តពលរដ្ឋរបស់ខ្លួនទាំងអស់លើកលែងតែកុមារអាយុក្រោម៦ឆ្នាំ និងអ្នកដែលបានចាក់វ៉ាក់សាំងប៉ុណ្ណោះនៅក្នុងការប្រឹងប្រែងដើម្បីស្វែងរកអ្នកឆ្លងកូវីដ-១៩។
ការធ្វើតេស្តទូទាំងក្រុងរបស់ខេត្ត Hebei នេះបានចាប់ផ្តើមកាលពីថ្ងៃអង្គារ៍សប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងក្នុងស្រុកមួយចំនួនដែលជាសញ្ញាកូវីដ-១៩លើកដំបូងត្រូវបានរកឃើញចាប់តាំងពីខែមិថុនា ឆ្នាំ២០២០។

លោក Li Tao អគ្គលេខាធិការរងនៃសាលាក្រុងអ៊ូហានបានប្រកាសកាលពីថ្ងៃអាទិត្យថា បុគ្គលិកសុខាភិបាលចំនួន២៨០០០នាក់បានធ្វើចល័តដើម្បីតេស្តប្រជាជនចំនួន១១.២៨លាននាក់តាមទីទាំងជាង២៨០០កន្លែងដែលត្រូវបានតម្លើង និងបញ្ចប់រួចរាល់នៅថ្ងៃសៅរ៍កាលពីចុងសប្តាហ៍កន្លងទៅ។
តាមការផ្សាយរបស់ Xinhua ថា អាជ្ញាធរបានឲ្យដឹងថា សម្រាប់ការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុងនេះរកឃើញអ្នកឆ្លង៧៨នាក់ ក្នុងនោះមាន៤១នាក់ជាអ្នកឆ្លងដែលគ្មានរោគសញ្ញា។ ទោះបីជាយ៉ាងណា ភាគច្រើននៃអ្នកឆ្លងទាំងនេះស្ថិតក្នុងចំណោមអ្នកដែលបានធ្វើចត្តាឡីស័ក។ មានតែ៩នាក់ប៉ុណ្ណោះដែលរកឃើញឆ្លងក្នុងចំណោមប្រជាជនទូទៅដែលមិនបានធ្វើចត្តាឡីស័ក។
អាជ្ញាធរចិនបានរាយការណ៍ពីករណីឆ្លងទូទាំងប្រទេសចំនួន១២៥នាក់កាលពីថ្ងៃទី៨ ខែសីហា ដែលជាករណីឆ្លងចង្កោមបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta។ រហូតដល់ពេលនេះ ចិនមានករណីឆ្លងសរុបចំនួន ៩៣ ៨២៦នាក់ និងស្លាប់៤៦៣៦នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ