Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំងកូវីដសម្រាប់កុមារអាយុ ១២ឆ្នាំចុះ ជិតធ្វើតេស្តហើយ

បានផុស

នៅ

កុមារអូស្រ្តាលី អាចត្រូវបានជ្រើសរើសនៅក្នុងការសាកល្បងជាសកល សម្រាប់វ៉ាក់សាំងកូវីដថ្មីរបស់ក្រុមហ៊ុន Moderna ខណៈក្រុមហ៊ុននេះ កំពុងដេញថ្លៃដើម្បីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន លើកុមារទូទាំងពិភពលោក។

កុមារអាយុពី ៦ ខែដល់ ១២ ឆ្នាំប្រហែល៦,០០០នាក់ នឹងត្រូវបានកំណត់គោលដៅ ក្នុងការធ្វើតេស្តវ៉ាក់សាំងនេះ ហើយក្រុមហ៊ុននិយាយថា ខ្លួនចង់បញ្ចូលយុវជនអូស្រ្តាលីទៅក្នុងការសាកល្បងនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃផែនការនេះ មិនត្រូវបានគេបញ្ជាក់ច្បាស់នោះទេ។

ក្រុមហ៊ុន Moderna ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់សាកល្បងវ៉ាក់សាំងនេះលើកុមារមានសុខភាពល្អប្រមាណ ៦,០០០ នាក់ ដែលមានអាយុចាប់ពី៦ខែ ដល់១២ឆ្នាំ។

ក្រុមហ៊ុន គ្រោងធ្វើតេស្តកម្រិតដូសខុសៗគ្នា លើក្រុមអាយុ៣ផ្សេងគ្នាពោលគឺ ៦ដល់ក្រោម១២ឆ្នាំមួយក្រុម, ២ដល់៦ឆ្នាំមួយក្រុម និង ៦ខែដល់២ឆ្នាំមួយក្រុម។

លើសពីនេះ រដ្ឋាភិបាលអូស្រ្តាលី និងក្រុមហ៊ុន Moderna ក៏កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការសាងសង់រោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសអូស្រ្តាលី ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹង Delta បាន ទោះឆ្លង ក៏មិនឈឺធ្ងន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម