Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រើធម៌ក្ដៅលើមន្រ្តីច្រើននាក់ដែលបរាជ័យការទប់ស្កាត់ វីរុសបំប្លែងខ្លួនឥណ្ឌា Delta

បានផុស

នៅ

ប្រទេសចិនបានដាក់ទណ្ឌកម្មលើមន្រ្តីជាច្រើនរូប ដែលបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កឲ្យមានការឆ្លងជិត ៩០០ ករណីនៅទូទាំងប្រទេសក្នុងរយៈពេលតិចជាងមួយខែ ។

ការកើតឡើងវិញនៃករណីឆ្លងថ្មីនេះ ក៏កំពុងមានការវាយលុកពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ផងដែរ ហើយវាកំពុងធ្វើឲ្យស្មុគស្មាញដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការការពារមេរោគនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ទីក្រុង Yangzhou ភាគខាងកើតប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥ រូបចំពោះការធ្វើតេស្តទ្រង់ទ្រាយធំដោយមិនត្រឹមត្រូវ ដែលពួកគេនិយាយថា អនុញ្ញាតឲ្យវីរុសបន្តរីករាលដាល ។

ទីក្រុងនេះបានវ៉ាដាច់ទីក្រុង Nanjing ដែលជាចំណុចផ្ទុះខ្លាំងបំផុតនៃវីរុសបំប្លែងខ្លួនឥណ្ឌា Delta នៅក្នុងប្រទេសចិន ដោយមានករណីឆ្លងចំនួន ៣០៨ ករណីត្រូវបានរាយការណ៍គិតត្រឹមថ្ងៃចន្ទនេះ ។

បន្ថែមពីនេះ អ្នកជំងឺ ៦ នាក់មានជំងឺធ្ងន់ធ្ងរ ហើយប្រសិនបើមានអ្នកណាម្នាក់ស្លាប់ វានឹងក្លាយជាការស្លាប់ដោយសារជំងឺកូវីដ ១៩ លើកដំបូងរបស់ចិនក្នុងរយៈពេលជាង ៦ ខែមកនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចិនដីគោក បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩៣,៨២៦ ករណី ខណៈអ្នកស្លាប់នៅតែមាន ៤,៦៣៦ នាក់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ចិន ទទួលស្គាល់ វីរុសបំប្លែងខ្លួនឥណ្ឌា Delta ពិតជាពិបាកគ្រប់គ្រង និងមានភាពស្មុគស្មាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម