Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅ ស៊ីឈួន បង្ខំឲ្យជម្លៀសមនុស្សជាង ៨ម៉ឺននាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទទី៩ ខែសីហានេះថា មនុស្សជាង ៨ម៉ឺននាក់ ត្រូវបានជម្លៀស ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន។

កម្ពស់ទឹកនៅតាមដងទន្លេធំៗក្នុងខេត្តនេះ បានឡើងលើសពីកម្រិតប្រកាសអាសន្នទៅហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន គិតចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ អត្រាទឹកនៅអាងស្តុកមួយក្នុងទីក្រុង Dazhou ក៏បានឡើងលើសដែនកំណត់ ២.២ម៉ែត្រ ផងដែរ។

សារព័ត៌មាន China News Service បានរាយការណ៍ថា ឥឡូវនេះ មនុស្សជាង ៤៤០,០០០ នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងទីក្រុងចំនួន ៦ នៅទូទាំងខេត្ត ស៊ីឈួន។

ចំណែកទូរទស្សន៍រដ្ឋ CCTV បានផ្សាយកាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ចំនួន ២៥០ លានយ័ន (៣៨.៥៧ លានដុល្លារ) នៅក្នុងខេត្តស៊ីឈួន ដោយផ្ទះចំនួន ៤៥ ខ្នងត្រូវបានបំផ្លាញនិង ១១៨ ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រទេសចិន តែងតែរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ឥឡូវនេះ ចិនត្រូវតែធ្វើឲ្យប្រសើរឡើងនូវភាពធន់នៃទីក្រុងរបស់ខ្លួន ស្របពេលដែលអាកាសធាតុកាន់តែអាក្រក់ឡើងៗ។

មន្រ្តីផ្នែកអាកាសធាតុរបស់ប្រទេសចិន បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ការកើនឡើងនៃសីតុណ្ហភាព បានបង្កើនលទ្ធភាពនៃការធ្លាក់ភ្លៀងខ្លាំងនៅទូទាំងពិភពលោក ហើយផលប៉ះពាល់នៅក្នុងប្រទេសចិន ទំនងជាកាន់តែអាក្រក់ទៅ ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ព្យុះទីហ្វុង Lupit បង្ខំឲ្យ ចិន ជម្លៀសប្រជាជនជិត ៦ ម៉ឺននាក់ចេញពីខេត្តជាប់មាត់សមុទ្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម