Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ចេញបញ្ជាមួយធ្វើឲ្យទីក្រុង ព្យុងយ៉ាង ស្ងាត់ដូចចោរលួចសេះ

បានផុស

នៅ

លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រជាជនកូរ៉េខាងជើងស្នាក់នៅក្នុងផ្ទះរបស់ពួកគេដោយខ្លាចថា “ធូលីពណ៌លឿង” មកពីប្រទេសចិនអាចនឹងចម្លងវីរុសកូរ៉ូណា។

ប្រទេសនេះមិនទាន់មានករណីជំងឺកូវីដ១៩នៅឡើយទេបើទោះបីជាជំងឺរាតត្បាតនេះបានសម្លាប់មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោករួចហើយក៏ដោយ។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានផ្សព្វផ្សាយអំពីព័ត៌មានអាកាសធាតុពិសេសដោយព្រមានអំពីបាតុភូតដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់បេសកកម្មការទូតនិងអង្គការអន្តរជាតិផ្សេងទៀតថា ខ្លួនសូមផ្តល់អនុសាសន៍ម៉ឺងម៉ាត់ឲ្យពួកគេស្ថិតនៅខាងក្នុងនិងបិទបង្អួចទាំងអស់ពេញមួយថ្ងៃ។

ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងបានសរសេរនៅលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ថា “ដូចដែលយើងត្រូវបានគេប្រាប់អញ្ចឹង វិធានការទាំងនេះគឺដោយសារតែ វីរុសកូរ៉ូណាអាចមកដល់ទឹកដីកូរ៉េខាងជើងរួមជាមួយភាគល្អិតនៃធូលីពណ៌លឿង”។

កាសែត NK News បានរាយការណ៍ថា “ស្ទើរតែគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេឃើញសោះនៅតាមដងផ្លូវនៃទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍”។

ប្រភពនៅក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា មនុស្សមួយចំនួនតូចដែលចេញទៅខាងក្រៅបានពាក់អាវភ្លៀងថ្វីបើគ្មានភ្លៀងនៅថ្ងៃនោះក៏ដោយ។

យោងតាមទូរទស្សន៍ព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា កម្មករនៅតាមការដ្ឋានសំណង់ទូទាំងប្រទេសក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការនៅខាងក្រៅផ្ទះផងដែរកាលពីថ្ងៃព្រហស្បតិ៍។

អត្ថបទនេះបានអះអាងថា ការស្រាវជ្រាវនៅជុំវិញពិភពលោកបានបង្ហាញថា វីរុសកូរ៉ូណាអាចត្រូវបានចម្លងតាមរយៈខ្យល់ហើយដូច្នេះ កូរ៉េខាងជើងគួរតែយកចិត្តទុកដាក់ចំពោះលំហូរចូលនៃធូលីពណ៌លឿង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម