ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ចេញបញ្ជាមួយធ្វើឲ្យទីក្រុង ព្យុងយ៉ាង ស្ងាត់ដូចចោរលួចសេះ
លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រជាជនកូរ៉េខាងជើងស្នាក់នៅក្នុងផ្ទះរបស់ពួកគេដោយខ្លាចថា “ធូលីពណ៌លឿង” មកពីប្រទេសចិនអាចនឹងចម្លងវីរុសកូរ៉ូណា។
ប្រទេសនេះមិនទាន់មានករណីជំងឺកូវីដ១៩នៅឡើយទេបើទោះបីជាជំងឺរាតត្បាតនេះបានសម្លាប់មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោករួចហើយក៏ដោយ។
កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានផ្សព្វផ្សាយអំពីព័ត៌មានអាកាសធាតុពិសេសដោយព្រមានអំពីបាតុភូតដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។

ក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់បេសកកម្មការទូតនិងអង្គការអន្តរជាតិផ្សេងទៀតថា ខ្លួនសូមផ្តល់អនុសាសន៍ម៉ឺងម៉ាត់ឲ្យពួកគេស្ថិតនៅខាងក្នុងនិងបិទបង្អួចទាំងអស់ពេញមួយថ្ងៃ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងបានសរសេរនៅលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ថា “ដូចដែលយើងត្រូវបានគេប្រាប់អញ្ចឹង វិធានការទាំងនេះគឺដោយសារតែ វីរុសកូរ៉ូណាអាចមកដល់ទឹកដីកូរ៉េខាងជើងរួមជាមួយភាគល្អិតនៃធូលីពណ៌លឿង”។
កាសែត NK News បានរាយការណ៍ថា “ស្ទើរតែគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេឃើញសោះនៅតាមដងផ្លូវនៃទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍”។

ប្រភពនៅក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា មនុស្សមួយចំនួនតូចដែលចេញទៅខាងក្រៅបានពាក់អាវភ្លៀងថ្វីបើគ្មានភ្លៀងនៅថ្ងៃនោះក៏ដោយ។
យោងតាមទូរទស្សន៍ព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា កម្មករនៅតាមការដ្ឋានសំណង់ទូទាំងប្រទេសក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការនៅខាងក្រៅផ្ទះផងដែរកាលពីថ្ងៃព្រហស្បតិ៍។
អត្ថបទនេះបានអះអាងថា ការស្រាវជ្រាវនៅជុំវិញពិភពលោកបានបង្ហាញថា វីរុសកូរ៉ូណាអាចត្រូវបានចម្លងតាមរយៈខ្យល់ហើយដូច្នេះ កូរ៉េខាងជើងគួរតែយកចិត្តទុកដាក់ចំពោះលំហូរចូលនៃធូលីពណ៌លឿង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ