Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វ្រិកខាងលិច មានអ្នកស្លាប់ដោយសារមេរោគ ហូរឈាម ដ៏សាហាវមួយប្រភេទ ជាលើកដំបូង

បានផុស

នៅ

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី ៩ ខែសីហាថា អាជ្ញាធរសុខាភិបាលនៅប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់មនុស្សម្នាក់ដោយសារវីរុស Marburg ដែលជាគ្រុនក្តៅ ហូរឈាមពេញរាងកាយ ឆ្លងសាហាវដូចជំងឺ អេបូឡា ដែរ។

វាជាលើកទីមួយហើយ ដែលជំងឺដ៏សាហាវនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងតំបន់អាហ្វ្រិកខាងលិច។ មានការផ្ទុះឡើងនៃមេរោគ Marburg ទ្រង់ទ្រាយធំចំនួន ១២ លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៦៧ មក ដែលភាគច្រើននៅតំបន់អាហ្វ្រិកខាងត្បូង និងខាងកើត។

ករណីថ្មីរបស់ប្រទេសហ្គីណេ ត្រូវបានគេរកឃើញជាលើកដំបូងកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះត្រូវបានប្រកាសថា យកឈ្នះលើជំងឺអេបូឡា ក្រោយការផ្ទុះឡើងដ៏ខ្លីកាលពីដើមឆ្នាំ ដែលបានសម្លាប់មនុស្សចំនួន ១២ នាក់។

សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា អ្នកជំងឹនេះ បានស្វែងរកការព្យាបាលនៅតាមគ្លីនិកក្នុងស្រុក មុនពេលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ឈានដល់បាត់បង់ជីវិត។

ក្រុមអ្នកវិភាគនៅមន្ទីរពិសោធន៍ជាតិ ហ្គីណេ និងវិទ្យាស្ថានប៉ាស្ទ័រក្នុងប្រទេស សេណេហ្គាល់ បានបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឃើញមេរោគ Marburg នេះ។

លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់នៃទ្វីបអាហ្វ្រិករបស់ WHO

លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់នៃទ្វីបអាហ្វ្រិករបស់ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សក្តានុពលដែលមេរោគ Marburg ក្នុងការរីករាលដាលកាន់តែឆ្ងាយមានន័យថា យើងត្រូវការបញ្ឈប់វាតាមវិធីរបស់វា។

WHO បានឲ្យដឹងថា អត្រាមរណភាពរបស់មេរោគ Marburg មានការប្រែប្រួលពី ២៤ ភាគរយទៅ ៨៨ ភាគរយ នៅក្នុងការផ្ទុះឡើងនាពេលកន្លងមក អាស្រ័យលើការបំប្លែងខ្លួនរបស់វីរុស និងការគ្រប់គ្រងករណី។ រោគសញ្ញារបស់វីរុសនេះរួមមាន ឈឺក្បាល ក្អួតឈាម ឈឺសាច់ដុំនិងហូរឈាមតាមរន្ធផ្សេងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម