ព័ត៌មានអន្ដរជាតិ
Delta កំពុងរាតត្បាតអាមេរិកចូលមន្ទីរពេទ្យខ្ពស់ខ្លាំងក្នុងពេល៦ខែនេះ
ករណីឆ្លងវីរុសកូរ៉ូណា និងការចូលព្យាបាលនៅមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកមានកម្រិតខ្ពស់ក្នុងរយៈពេល៦ខែដែលបណ្តាលមកពីការរាតត្បាតវីរុសបំប្លែងខ្លួន Delta នៅតាមផ្នែកជាច្រើនដែលមានអត្រាចាក់វ៉ាក់សាំងទាប។

យោងតាម Reuters បានបង្ហាញថា ករណីឆ្លងកូវីដ-១៩ទូទាំងអាមេរិកជាមធ្យម១០ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងរយៈពេល៣ថ្ងៃជាប់គ្នាដែលកើនឡើង៣៥%ប្រៀបធៀបនឹងកាលពីសប្តាហ៍មុន។ រដ្ឋលូសៀណា ហ្លរីដា និងអាកាន់សា មានករណីឆ្លងថ្មីច្រើនជាងគេបំផុតកាលពីសប្តាហ៍មុនដោយផ្អែកលើប្រជាជន។
ការចូលព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងរហូតដល់៤០% និងករណីមរណភាពបានកើនឡើង១៨%កាលពីសប្តាហ៍មុន។
ការរាលដាលឆ្លងកាន់តែខ្លាំងចុងក្រោយនេះបានជំរុញលុបចោលព្រឹត្តិការណ៍ដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន។ ករណីលើកលែងគឺការប្រកួតប្រណាំងម៉ូតូប្រចាំឆ្នាំនៅតំបន់ Sturgis ក្នុងរដ្ឋ South Dakota ដែលដំណើរការតាមការគ្រោងទុក។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី៨ ខែសីហា រដ្ឋហ្លរីដា មានករណីឆ្លងថ្មីចំនួន ២៨ ៣១៧នាក់។
តាមការវិភាគរបស់ Reuters រកឃើញថា សម្រាប់អ្នកចូលមន្ទីរពេទ្យនៅរដ្ឋហ្លរីដាបានជាប់កំណត់ត្រាខ្ពស់៨ថ្ងៃជាប់គ្នា។ សិស្សភាគច្រើនបំផុតនៅរដ្ឋនេះត្រូវវិលចូលសាលារៀនវិញនៅសប្តាហ៍នេះ ខណៈកំពុងជជែកគ្នាពីវិធានការណ៍ការពារថាតើត្រូវឲ្យសិស្សពាក់ម៉ាស់ឬយ៉ាងណា។
កាន់សញ្ញាសំគាល់ អ្នកតវ៉ាពាក់ម៉ាស់ និងអ្នកប្រឆាំងបានជួបជុំគ្នានៅសាលារៀន Pinellas County Schools ជិត St Petersburg កាលពីថ្ងៃចន្ទនៅពេលគណៈគ្រប់គ្រងបានកោះហៅប្រជុំពិសេសមួយដើម្បីពិភាក្សាពីពិធីការពាក់ម៉ាស់។

ប្រធានសហជីពគ្រូបង្រៀនធំជាងគេលំដាប់ទី២របស់ប្រទេសកាលពីថ្ងៃអាទិត្យបានប្រកាសពីការផ្លាស់ប្តូរនៅក្នុងវគ្គសិក្សាដោយគាំទ្រការចាក់ថ្នាំបង្ការសម្រាប់គ្រូបង្រៀនអាមេរិកនៅក្នុងកិច្ចប្រឹងប្រែងដើម្បីការពារសិស្សដែលនៅក្មេងដើម្បីចាក់វ៉ាក់សាំង។
ចំនួនកុមារឆ្លងកូវីដ-១៩ចូលមន្ទីរពេទ្យកំពុងកើនឡើងទូទាំងប្រទេសដែលធ្វើឲ្យអ្នកជំនាញសុខភាពយល់ឃើញថា ដោយសារតែវីរុសបំប្លែងខ្លួន Delta ដែលទំនងជាឆ្លងដល់ក្មេងជាងវីរុស Alpha៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង