ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ គ្រោងបញ្ចប់ការធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ ដេញជើងអ្នកមិនចាក់វ៉ាក់សាំង
សារព័ត៌មាន RND បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ ចង់បញ្ចប់ការធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ នៅខែតុលា។ កាសែតនេះបានរាយការណ៍ ដោយលើកឡើងពីសេចក្តីព្រាងសំណើ ដែលនឹងត្រូវពិភាក្សាដោយលោកស្រីអធិការបតី Angela Merkel ជាមួយមេដឹកនាំរដ្ឋចំនួន ១៦ របស់ប្រទេស។
រដ្ឋាភិបាលបានធ្វើតេស្តដោយមិនគិតថ្លៃសម្រាប់មនុស្សទាំងអស់ នៅក្នុងខែមីនាដើម្បីធ្វើឲ្យមានការវិលត្រឡប់ទៅរកជីវិតធម្មតាវិញជាបណ្តើរៗ បន្ទាប់ពីការបិទខ្ទប់ដើម្បីទប់ស្កាត់រលកទី៣។
ប៉ុន្តែបន្ទាប់ពីប្រជាជន ៥៥ភាគរយ បានចាក់វ៉ាក់សាំងពេញលេញហើយនោះ មានការអំពាវនាវឲ្យបញ្ឈប់ការចំណាយប្រាក់របស់អ្នកបង់ពន្ធ លើគម្រោងឧបត្ថម្ភធន ដែលឥឡូវនេះកំពុងផ្តល់អត្ថប្រយោជន៍ជាចម្បងដល់អ្នកមិនទាន់ចាក់វ៉ាក់សាំង ថ្វីបើមានវ៉ាក់សាំងចាក់ឲ្យក៏ដោយ។
ដោយដកស្រង់សេចក្តីព្រាងនេះ RND បានផ្សាយថា “ដោយសារវ៉ាក់សាំងមានគ្រប់ដើម្បីចាក់បានភ្លាមៗដល់ប្រជាពលរដ្ឋទាំងអស់ហើយនោះ វាមិនសមហេតុផលទៀតទេដែលរដ្ឋាភិបាលសហព័ន្ធនិងអ្នកបង់ពន្ធ ត្រូវរ៉ាប់រងថ្លៃនៃការធ្វើតេស្តទាំងអស់”។
ខណៈការបោះឆ្នោតសហព័ន្ធនៅសល់មិនដល់ប្រាំពីរសប្តាហ៍ទៀតផងនោះ លោកស្រី Merkel និងមេដឹកនាំរដ្ឋទាំងអស់ នឹងពិភាក្សាអំពីវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងថ្មីដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta ដោយមិនចាំបាច់មានការបិទខ្ទប់បន្តទៀត។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីព្រាងនេះចែងថា អ្នកទាំងឡាយដែលមិនអាចចាក់វ៉ាក់សាំងដោយសារហេតុផលសុខភាព ដូចជាស្ត្រីនិងកុមារអាយុក្រោម ១៨ ឆ្នាំ នឹងនៅតែបន្តទទួលបានការធ្វើតេស្តដោយឥតគិតថ្លៃ។
RND បានបន្ថែមថា កាលបរិច្ឆេទជាក់លាក់នៅក្នុងខែតុលា សម្រាប់កម្មវិធីនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់