ព័ត៌មានអន្ដរជាតិ
ក្រសួងការពារជាតិអាមេរិក តម្រូវឲ្យយោធាទាំងអស់ ចាក់វ៉ាក់សាំងជាកាតព្វកិច្ច
មន្ទីរបញ្ចកោណ បានទាមទារឲ្យសមាជិកយោធាអាមេរិកទាំងអស់ ត្រូវទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩។
យោងតាមសេចក្តីប្រកាស ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិ Lloyd Austin ផ្ញើទៅកាន់បុគ្គលិកនៃក្រសួងការពារជាតិទាំងអស់ បានបង្ហាញថា កងទ័ពទាំងអស់នឹងមានពេលរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ដើម្បីចាក់វ៉ាក់សាំង។ វាអាចលឿនជាងនេះ អាស្រ័យលើការវិវត្តទាក់ទងនឹងការអនុម័តវ៉ាក់សាំង ឬការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក Austin បាននិយាយនៅក្នុងសេចក្តីប្រកាសនោះថា “ខ្ញុំនឹងស្វែងរកការយល់ព្រមពីប្រធានាធិបតី ដើម្បីធ្វើឲ្យវ៉ាក់សាំង ក្លាយជាកាតព្វកិច្ច មិនលើសពីពាក់កណ្តាលខែកញ្ញានោះទេ ឬភ្លាមៗបន្ទាប់ពីមានការយល់ព្រមពី FDA មុនពេលនោះ”។
លោក Austin បានបន្ថែមថា “ខ្ញុំនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការធ្វើសកម្មភាពឆាប់ៗ ឬផ្តល់អនុសាសន៍ផ្សេងៗទៅលោកប្រធានាធិបតី។ ដើម្បីការពារជាតិនេះ យើងត្រូវការកម្លាំងដែលមានសុខភាពល្អនិងត្រៀមខ្លួនជាស្រេច”។
វ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថានឹង ទទួលបានការអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថនាដើមខែកញ្ញា។ ប្រសិនបើរឿងនេះមិនកើតឡើងទេនោះ លោក Austin អាចស្វែងរកការលើកលែងពីប្រធានាធិបតី ដើម្បីទាមទារឲ្យកងទ័ពទទួលថ្នាំបង្ការ។
លោកលោក Austin លើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឲ្យចាក់វ៉ាក់សាំងភ្លាមៗ ដោយមិនគិតពីតម្រូវការអ្វីឡើយ។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden បានគាំទ្រគំនិតវ៉ាក់សាំងកាតព្វកិច្ច នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញកាលពីរសៀលថ្ងៃចន្ទ។
លោក Biden និយាយថា “ខ្ញុំគាំទ្រសាររបស់លោក Austin ចំពោះកងកម្លាំងនៅថ្ងៃនេះ អំពីផែនការរបស់ក្រសួងការពារជាតិដើម្បីបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ទៅក្នុងបញ្ជីនៃការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់សមាជិកសេវាកម្មរបស់យើងមិនលើសពីពាក់កណ្តាលខែកញ្ញា។ លោក Austin និងខ្ញុំ បានចែករំលែកការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យប្រាកដថា កងទ័ពរបស់យើងមានគ្រប់ឧបករណ៍ដែលពួកគេត្រូវការ ដើម្បីធ្វើការងាររបស់ពួកគេប្រកបដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ អាល្លឺម៉ង់ គ្រោងបញ្ចប់ការធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ ដេញជើងអ្នកមិនចាក់វ៉ាក់សាំង
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក