ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយហើយ បើបានចាក់វ៉ាក់សាំងគ្រប់ដូសទៀត រឹតតែការពារមិនលាប់កូវីដ ជាពិសេស Johnson & Johnson
យោងតាមទិន្នន័យដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC ) បានបញ្ជាក់ថា អ្នកដែលបានឆ្លងកូវីដមុនពេលចាក់វ៉ាក់សាំង និងអ្នកមិនព្រមចាក់ គឺអាចនឹងឈឺទ្វេដង បើប្រៀបធៀបទៅនឹងអ្នកដែលទទួលការចាក់គ្រប់ដូស។
ក្នុងចំណោមមនុស្សពេញវ័យ ២៤៦ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅរដ្ឋ Kentucky បានឆ្លងកូវីដ នៅចន្លោះខែ តុលា និងខែ ធ្នូ ឆ្នាំមុន ដោយបានធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះជាលើកទីពីរ នៅខែឧសភាឬមិថុនា ចំណែក២០ភាគរយ បានចាក់វ៉ាក់សាំងការពារមុនពេលតេស្តលើកទី២។
ក្រុមអ្នកស្រាវជ្រាវ CDC បាននិយាយថា ក្នុងចំណោមមនុស្សពេញវ័យ ៤៩២ នាក់បានឆ្លងតែម្តង ក្នុងកំឡុងពេលដំបូងនិងមានតែជាង ៣៤ភាគរយប៉ុណ្ណោះ ដែលបានទទួលថ្នាំបង្ការគ្រប់ដូស។
នាយក CDC លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានចេញផ្សាយជាមួយនឹងលទ្ធផលថា“ ប្រសិនបើអ្នកធ្លាប់មានជំងឺកូវីដពីមុនមក សូមនៅតែចាក់វ៉ាក់សាំងការពារ ព្រោះការសិក្សានេះបង្ហាញថា អ្នកងាយនឹងឆ្លងពីរដង បើអ្នកមិនចាក់វ៉ាក់សាំង។ ការទទួលថ្នាំបង្ការគឺជាវិធីល្អបំផុត ដើម្បីការពារខ្លួននិងអ្នកដទៃដែលនៅជុំវិញ ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta កាន់តែរីករាលដាលពាសពេញប្រទេស”។
អ្នកដែលបានទទួលថ្នាំបង្ការពេញលេញក្នុងចំណោមប្រជាជនពេញវ័យ ៧៣៨ នាក់នៃរដ្ឋ Kentucky បានទទួលវ៉ាក់សាំងពីរដងពី Moderna មានប្រសិទ្ធភាពការពារការលាប់ម្ដងទៀត និងការធ្លាក់ខ្លួនឈឺធ្ងន់ ពីវីរុសបំប្លែងខ្លួន Delta ៩៦ភាគរយ , Pfizer-Bio NTech ៩១ភាគរយ និង ៨៥ភាគរយ គឺវ៉ាក់សាំងមួយដូស Johnson & Johnson ។
ទីភ្នាក់ងារក៏បានបន្ថែមថា វ៉ាក់សាំងទាំងបីនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពប្រឆាំងនឹង Delta ដែលល្បីឆ្លងលឿន និងអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត