Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីគំរាមបុកនាវាចម្បាំងអាមេរិកនៅសមុទ្រជប៉ុន

បានផុស

នៅ

ប្រទេសរុស្ស៊ីនិយាយថា នាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបានចាប់ និងបណ្ដេញនាវាពិឃាដរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បន្ទាប់ពីបានចូលដែនទឹកក្នុងសមុទ្រជប៉ុនកាលពីថ្ងៃអង្គារ ។

ទីក្រុងមូស្គូបានចោទប្រកាន់នាវា USS John S McCain ថាបានធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្ររបស់ខ្លួនចម្ងាយ ២ គីឡូម៉ែត្រនៅឯឈូងសមុទ្រ Peter The Great ហើយនិយាយថា ពួកគេបានគំរាមបុកនាវានោះ ខណៈដែលបន្ទាប់មកនាវាចម្បាំងអាមេរិកបានចាកចេញពីតំបន់នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបដិសេធរាល់ការធ្វើខុសណាមយយ ហើយបាននិយាយថា នាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញនោះទេ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារនៅសមុទ្រជប៉ុនដែលត្រូវបានគេស្គាល់ផងដែរថា សមុទ្រខាងកើត ដែលជាដែនទឹកជាប់ព្រំដែនដោយប្រទេសជប៉ុន រុស្ស៊ី និងកូរ៉េ ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងនាវាចរប៉ាស៊ីហ្វិកនៃនាវាចម្បាំង Admiral Vinogradov បានប្រើបណ្តាញទំនាក់ទំនងអន្តរជាតិដើម្បីព្រមានដល់នាវាអាមេរិកអំពីលទ្ធភាពនៃការប្រើនាវាដើម្បីបុក និងបណ្ដេញសត្រូវចេញពីដែនទឹកនៃទឹកដីរបស់ខ្លួន” ។

អ្នកនាំពាក្យកងនាវាចរទី ៧ នៃទ័ពជើងទឹកអាមេរិកលោកអនុសេនីយ៍ឯក Joe Keiley បាននិយាយថា “សេចក្តីថ្លែងការណ៍របស់សហព័ន្ធរុស្ស៊ីអំពីបេសកកម្មនេះគឺមិនពិតនោះទេ ។ នាវា USS John S McCain មិនត្រូវបានបណ្តេញចេញពីទឹកដីរបស់ប្រទេសណាមួយឡើយ” ។

លោកបាននិយាយថា “សហរដ្ឋអាមេរិកនឹងមិនឱនក្បាលចំពោះការបំភិតបំភ័យ ឬបង្ខំឲ្យទទួលយកការទាមទារដែនសមុទ្រខុសច្បាប់ដូចជាអ្វីដែលធ្វើឡើងដោយសហព័ន្ធរុស្ស៊ីនោះទេ” ។

ឧប្បត្តិហេតុបែបនេះនៅលើសមុទ្រគឺកម្រណាស់ ទោះបីជានាវាចម្បាំង Admiral Vinogradov ធ្លាប់ជាប់ទាក់ទងនឹងការប៉ះទង្គិចគ្នាជាមួយនាវាអាមេរិកនៅសមុទ្រចិនខាងកើតកាលពីឆ្នាំមុនក៏ដោយ ។

ទាំងរុស្ស៊ី និងអាមេរិកបានស្តីបន្ទោសចំពោះឧប្បត្តិហេតុនោះ ។ ប្រទេសទាំង ២ តែងតែចោទប្រកាន់គ្នាទៅវិញទៅមកនូវឧបាយកលយោធាដែលមានគ្រោះថ្នាក់ដូចជានៅតាមសមុទ្រ និងលើអាកាសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម