ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រមូលយកថ្នាំលើសឈាមពីទីផ្សារមកវិញ ព្រោះមានសារធាតុអាចបង្កជំងឺមហារីក
ប្រមុខផ្នែកសុខាភិបាលអង់គ្លេសបានប្រកាសថា ថ្នាំលើសឈាមចំនួន២៥បាច់ទៀត ត្រូវបានប្រមូលយកមកវិញ ដោយសារមានការភ័យខ្លាចថា ថ្នាំនេះអាចបង្កជាមហារីក។

ឱសថដែលរងផលប៉ះពាល់ទាំងអស់ គឺមានផ្ទុក Irbesartan ដែលត្រូវបានប្រើ ដើម្បីព្យាបាលជំងឺលើសឈាម និងបានចេញវេជ្ជបញ្ជាដល់ជនជាតិអង់គ្លេសរាប់លាននាក់ ជារៀងរាល់ឆ្នាំ។
ថ្នាំទាំងអស់នេះ ក៏មានផ្ទុកជាមួយនឹងសារធាតុគីមីមិនបរិសុទ្ធ ដែលនិយតករព្រមានថា អាចបង្កើនហានិភ័យនៃជំងឺមហារីកគ្រប់ពេលវេលាផងដែរ។

ទីភ្នាក់ងារនិយតកម្មផលិតផលឱសថនិងថែទាំសុខភាព (MHRA) ដែលមានសមត្ថកិច្ចពិនិត្យមើលសុវត្ថិភាពថ្នាំពេទ្យប្រើនៅចក្រភពអង់គ្លេស បាននិយាយថា ការប្រមូលយកមកវិញនេះ គឺជាវិធានការប្រុងប្រយ័ត្នជាមុន។
ថ្នាំមួយចំនួន បានដាក់លក់នៅលើទីផ្សាររួចហើយ ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ មកម្ល៉េះ។

MHRA បានបង្ហាញថា ថ្នាំដែលរងផលប៉ះពាល់ រួមមានទាំងប្រភេទថ្នាំ Aprovel ផ្សេងៗគ្នាផងដែរនោះ កំពុងត្រូវបានប្រមូលយកមកវិញ ព្រោះកម្រិតនៃសារធាតុគីមី គឺលើសពីដែនកំណត់ដែលអាចទទួលយកបាន។
សេចក្តីប្រកាសប្រមូលយកមកវិញនេះ ត្រូវបានចេញសម្រាប់តែឱសថស្ថាននិងអ្នកលក់ដុំប៉ុណ្ណោះ។ វាប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់និងអ្នកចែកចាយចំនួន៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ