ព័ត៌មានអន្ដរជាតិ
អស្ចារ្យណាស់! ត្រឹមមួយសប្តាហ៍ កម្ពុជា ជាប់លេខ១ លើពិភពលោក ជាប្រទេសចាក់វ៉ាក់សាំងកូវីដ បានច្រើនបំផុត
កម្ពុជា បានជាប់លេខ១លើពិភពលោក ក្នុងនាមជាប្រទេសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានច្រើនជាងគេបំផុត ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ។ នេះបើយោងតាមការស្រង់ទិន្នន័យដោយគេហទំព័រ ourworldindata.com។

គេហទំព័រនេះបានផ្សាយថា ៣០,២ភាគរយ នៃប្រជាជនពិភពលោក បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចមួយដូស ហើយ ១៥,៧ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។
វ៉ាក់សាំង ៤,៤៨ពាន់លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក ហើយឥឡូវនេះ ៣៦,៥៩ លានដូស ត្រូវបានចាក់ជារៀងរាល់ថ្ងៃ។

មានតែ ១,១ភាគរយប៉ុណ្ណោះ នៃប្រជាជននៅក្នុងប្រទេសមានប្រាក់ចំណូលទាប ដែលបានទទួលវ៉ាក់សាំង យ៉ាងហោចណាស់មួយដូស។
ប្រទេសចំនួន១០ ដែលចាកវ៉ាក់សាំងដល់ប្រជាជនបានច្រើនបំផុតក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយមានដូចជា៖
- កម្ពុជា (១០,៣ភាគរយ)
- គុយបា (១០ភាគរយ)
- ម៉ាឡេស៊ី (១០ភាគរយ)
- ប៉ាណាម៉ា (៩,៦ភាគរយ)
- អេក្វាដ័រ (៨,៣ភាគរយ)
- សិង្ហបុរី (៨ភាគរយ)
- ចិន (៧,៩ភាគរយ)
- ស្រីលង្កា (៧,៨ភាគរយ)
- អារ៉ាប៊ី សាអ៊ូឌីត (៧,៦ភាគរយ)
- ហុងកុង (៦,២ភាគរយ)

គួរបញ្ជាក់ថា សំណុំទិន្នន័យចាក់វ៉ាក់សាំងរបស់គេហទំព័រនេះ គឺប្រើតួលេខផ្លូវការចុងក្រោយបង្អស់ពីរដ្ឋាភិបាលនិងក្រសួងសុខាភិបាល នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Our World In Data
ចុចអាន៖ អបអរសាទរ ! ស្ត្រី វ័យ៥៦ ឆ្នាំ ជាស្ត្រី លេខ រៀង ទី ៨ លាន ដែលបាន ចាក់ វ៉ាក់សាំង ការពារ កូ វីដ -១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ