Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត​ អភិបាល​រដ្ឋញូវយ៉ក​ដែល​មាន​រឿង​អាស្រូវ​ជា​មួយស្រី​ៗ​ច្រើន​លាលែង

បានផុស

នៅ

​អភិបាល​រដ្ឋ​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក Andrew Cuomo បាន​លាលែង​ពី​តំណែង​​នៅ​ថ្ងៃ​​អង្គារ៍ ទី​​១០ ខែ​សីហា​នេះ​ហើយ​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​ដែល​រក​ឃើញ​មាន​ការបៀត​បៀន​​ផ្លូវ​ភេទ​ស្រី​១១​នាក់ និង​ប្រឈម​នឹង​សម្ពាធ​ផ្លូវ​ច្បាប់​កាន់​តែ​ខ្លាំង​។

ការ​លាលែង​នេះ​ ក៏​កើត​មាន​​ឡើង បន្ទាប់​ពី​ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​ឥស្សរជន​នយោបាយ​ផ្សេង​ៗ​ក៏បាន​ទាម​​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ដែរ​ដែល​នេះ​ការ​ធ្លាក់ចុះ​ដ៏​អាក្រក់​មួយ​សម្រាប់​បុរស​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​នា​ពេល​ខាង​មុខ​។

លោក Andrew Cuomo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Cuomo មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​កាន់​តំណែង​ជា​អភិបាល​រដ្ឋ​​​ដ៏​ល្បី​ល្បាញ​បំផុត​លំដាប់​ទី​៤​របស់​អាមេរិក​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​អគ្គរដ្ឋ​អាជ្ញា​​ក្រុង​ញូវយ៉កលោក Letitia James កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា​ បាន​បញ្ចេញលទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​ប្រើ​ពេល​៥​ខែ​ដែលរាប់​បញ្ចូល​ទាំង​លោក​បាន​បំពាន​ច្បាប់​រដ្ឋ និង​ប្រទេស​ជាតិ។

ថ្លែង​សុន្ទរកថា​រយៈ​ពេល​២០​នាទី​តាម​កញ្ចក់​ទូរទស្សន៍ លោក Cuomo ជា​ថ្មី​ម្តង​ទៀត​បាន​បដិសេធពី​ការរ​ប្រព្រឹត្ត​ខុស បើ​ទោះ​បី​ជា​លោក​មាន​ប្រសាសន៍​ទទួលយក​ចំពោះ​ការ​​ខុស​ត្រូវ​ពេញ​លេញ​​សម្រាប់ស្ត្រី​តាម​រយៈ​អ្វី​ដែល​លោកកំណត់​ថា​ជា​ការ​ប៉ុន​ប៉ង​បង្កើត​ស្នេហា ឬ​លេង​សើច។

លោក​មាន​ប្រសាសន៍​ថា លោកចាត់​ទុក​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ខណៈ​ពេល​កំពុង​កាន់​តំណែង​នឹង​ធ្វើ​ឲ្យ​រដ្ឋមាន​បញ្ហា និង​អ្នក​បង់​ពន្ធ​ដែល​មានតម្លៃ​​រាប់​លាន​ដុល្លារ​​នៅ​ពេល​វិបត្តិ​កូវីដ-១៩​នឹង​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ។

លោកថា ៖«ខ្ញុំ​គិត​ថា ផ្តល់​កាលៈ​ទេសៈ​ឲ្យ​ខ្ញុំ​ជា​ជម្រើស​ល្អ​បំផុត ខ្ញុំ​អាច​ដោះ​ស្រាយ​ឥឡូវ​​នេះ ប្រសិន​បើ​ខ្ញុំ​ចុះ​ចេញ និង​អនុញ្ញាត​ឲ្យ​រដ្ឋបាល​ត្រឡប់​មក​វិញ​សិន ហើយ​យ៉ាង​ណា ខ្ញុំ​នឹង​សម្រេច​ចិត្ត​ហើយ»។ ការ​លាលែង​របស់​លោក​នឹង​ត្រូវ​ប្រើ​ពេល​១៤​ថ្ងៃ។

របាយការណ៍ស៊ើប​អង្កេត​ដែល​មានទំហំ​១៦៨​ទំព័រ​បាន​រក​ឃើញ​ថា លោក​បាន​ប្រើ​កាយ​វិការ​អោប ថើប ឬ​ពោល​ពាក្យ​លែប​ខាយ​ដល់​បុគ្គលិក​ស្ត្រី​ទាំង​អ្នក​បម្រើ​ការ​បច្ចុប្បន្ន និង​បុគ្គលិក​មុនៗ ហើយ​ហោច​ណាស់​មាន​ស្ត្រី​ម្នាក់​បាន​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ផ្លូវ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម