ព័ត៌មានអន្ដរជាតិ
WHO ងាកទៅផ្តោតលើមេរោគឆ្លងសាហាវ កំពុងផ្ទុះនៅ អាហ្វ្រិកខាងលិច
មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារទី១០ខែសីហាថា អាជ្ញាធរសុខាភិបាលហ្គីណេ កំពុងតាមដានមនុស្សចំនួន១៥៥នាក់ ដែលអាចមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគ Marburg ដែលជាវីរុសឆ្លងសាហាវ ហូរឈាមពេញរាងកាយស្រដៀងទៅនឹងជំងឺ អេបូឡា ដែរ។

ករណីមេរោគ Marburg ដែល WHO និយាយថា ជាករណីដំបូងនៅ អាហ្វ្រិកខាងលិច គឺត្រូវបានបញ្ជាក់នៅក្នុងតំបន់ Gueckedou ភាគអាគ្នេយ៍ប្រទេសហ្គីណេ។ តំបន់នេះ គឺជាប្រភពដើមនៃការផ្ទុះជំងឺអេបូឡានៅអាហ្វ្រិកខាងលិច ឆ្នាំ ២០១៤ដល់២០១៦ ហើយជំងឺអេបូឡា ក៏បានផ្ទុះឡើងវិញក្នុងរយៈពេលដ៏ខ្លី នៅឆ្នាំនេះផងដែរ។
លោក Georges Ki-Zerbo ប្រធាន WHO ប្រចាំប្រទេសហ្គីណេ បាននិយាយថា មេរោគ Marburg មានវត្តមាននៅក្នុងសត្វ ជាពិសេសសត្វប្រចៀវ នៅភាគខាងត្បូងប្រទេសហ្គីណេ និងនៅប្រទេសសៀរ៉ាឡេអូន និងលីបេរីយ៉ា។

ភ្នាក់ងារបង្ករោគ បានចម្លងពីសត្វទៅមនុស្សនៅក្នុងតំបន់ទាំងនោះ ដោយសារតែមានអន្តរកម្មយ៉ាងជិតស្និទ្ធ ជាពិសេសការបរបាញ់និងការបរិភោគសាច់សត្វព្រៃ។
លោក Ki-Zerbo បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “មិនទាន់មានករណីបន្ទាប់បន្សំណាមួយត្រូវបានគេរកឃើញនោះទេ ហើយមនុស្សចំនួន ១៥៥ នាក់ កំពុងស្ថិតនៅក្រោមការសង្កេតរយៈពេលបីសប្តាហ៍”។

“វាគឺជាការឃ្លាំមើលយ៉ាងសកម្ម។ អ្នកមានទំនាក់ទំនង ត្រូវបានប្រាប់ឲ្យនៅផ្ទះ ដាច់ដោយឡែកពីសមាជិកគ្រួសារដទៃទៀត។ ពួកគេត្រូវបានពិនិត្យសុខភាពជារៀងរាល់ថ្ងៃ ដើម្បីតាមដានរោគសញ្ញាដែលអាចកើតមាន”។
WHO បានឲ្យដឹងថា អត្រាមរណភាពរបស់មេរោគ Marburg មានការប្រែប្រួលពី ២៤ ភាគរយទៅ ៨៨ ភាគរយ នៅក្នុងការផ្ទុះឡើងនាពេលកន្លងមក អាស្រ័យលើការបំប្លែងខ្លួនរបស់វីរុស និងការគ្រប់គ្រងករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាហ្វ្រិកខាងលិច មានអ្នកស្លាប់ដោយសារមេរោគ ហូរឈាម ដ៏សាហាវមួយប្រភេទ ជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?