Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន ថា ទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសដោយខ្លួនឯង កុំចាំបាច់ពឹងអាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង ខណៈដែលទីក្រុងជាច្រើនបានធ្លាក់ទៅក្រោមពួកតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “យើងបានចំណាយប្រាក់ជាងមួយសែនកោដិដុល្លារក្នុងរយៈពេល ២០ ឆ្នាំ ។ យើងបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ទំនើបៗដល់កងកម្លាំងអាហ្វហ្គានីស្ថានជាង ៣០ ម៉ឺននាក់ ហើយមេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា ។ ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង ប្រយុទ្ធដើម្បីជាតិរបស់ពួកគេ” ។

លោកបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដូចជា ម្ហូបអាហារ សម្ភារៈ ប្រាក់ខែ និងធ្វើឲ្យប្រាកដថា កងទ័ពអាកាសអាហ្វហ្គានីស្ថានអាចដំណើរការបានគ្រប់យ៉ាង ។ យើងនឹងបន្តរក្សាការប្តេជ្ញារបស់យើងដោយមិនសោកស្តាយ ចំពោះការសម្រេចចិត្តក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសនេះ ។

គួររំឭកថា លោក បៃដិន បានបញ្ជាឲ្យយោធាអាមេរិកបញ្ចប់បេសកកម្ម នៅអាហ្វហ្កានីស្ថាននៅចុងខែនេះ ហើយរហូតមកដល់ពេលនេះ ជាង ៩៥ ភាគរយនៃការដកទ័ពត្រូវបានបញ្ចប់ ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានស្តីបន្ទោសការដកកងទ័ពអាមេរិក ចំពោះស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភា ។

ទន្ទឹមនោះ ក្រុមតាលីបង់កាលពីថ្ងៃអង្គារបានអះអាងថា ខ្លួនបានដណ្ដើមយកទីក្រុង Farah នៃខេត្ត Farah ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ហើយជារដ្ឋធានីខេត្តទី ៧ ដែលបានធ្លាក់ក្នុងដៃរបស់ក្រុមនេះ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ។

ប៉ុន្តែសហរដ្ឋអាមេរិកក៏បានធ្វើការវាយប្រហារ តាមអាកាសប្រឆាំងនឹងពួកតាលីបង់វិញផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលក្រុមបះបោរបានវាយតបតយ៉ាងឆាប់រហ័សដូចគ្នា នៅក្នុងសមរភូមិ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងជាច្រើនរបស់អាហ្វហ្គានីស្ថាន និងប្រហែលពាក់កណ្តាលនៃខេត្តទាំង ៣៤ របស់ប្រទេសនេះ បានឃើញការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ និងការប្រយុទ្ធគ្នាតាមដងផ្លូវរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងពួកសកម្មប្រយុទ្ធតាលីបង់ ។

ស្របពេជាមួយគ្នានេះ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធរហូតដល់ទៅ ៤៧ នាក់បានស្លាប់ ដោយសារយន្តហោះចម្បាំងបានវាយប្រហារកន្លែងលាក់ខ្លួន និងទីតាំងប្រយុទ្ធរបស់ក្រុមតាលីបង់ នៅក្នុងខេត្ត Kandahar ភាគខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ក្រសួងការពារជាតិអាមេរិក តម្រូវឲ្យយោធាទាំងអស់ ចាក់វ៉ាក់សាំងជាកាតព្វកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម