ព័ត៌មានអន្ដរជាតិ
វៀតណាម អនុញ្ញាតឲ្យប្រើឱសថបុរាណមួយប្រភេទព្យាបាលកូវីដ
ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាម បានប្រកាសពីលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ លើប្រភេទឱសថបុរាណប្រឆាំងជំងឺកូវីដ ១៩ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់សាកល្បងព្យាបាលលើអ្នកជំងឺ បន្ទាប់ពីការធ្វើតេស្តលើសត្វប្រកបដោយជោគជ័យ ។

លទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Le Quang Huan និងសហការីរបស់គាត់នៅវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្រ្ត ត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ។
សន្និសិទសន្និសីទនេះបានឲ្យដឹងថា ថ្នាំដែលមានមូលដ្ឋានលើរុក្ខជាតិឈ្មោះ VIPDERVIR ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាថ្នាំគ្រាប់ និងត្រៀមផលិតសម្រាប់បម្រើអ្នកជំងឺកូវីដ ១៩ ។

ថ្នាំ VIPDERVIR ត្រូវបានគេវាយតម្លៃនៅវិទ្យាស្ថានធ្វើតេស្តឱសថ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ខណៈដែលប្រសិទ្ធភាពទប់ស្កាត់មេរោគអេដស៍ H5N1 និងវីរុស SARS-CoV-2 ឬជំងឺកូវីដ ១៩ ត្រូវបានគេវាយតម្លៃនៅវិទ្យាស្ថានជីវបច្ចេកវិទ្យា និងវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត ។
ផ្អែកលើការវាយតម្លៃទាំងនេះ ក្រុមស្រាវជ្រាវបានធ្វើការពិសោធន៍ថ្នាំ VIPDERVIR លើទន្សាយ ហើយបានរកឃើញថា ថ្នាំនេះមានសមត្ថភាពការពារកោសិកាពីការតោងនៃវីរុស SARS-CoV-2 ។

ទន្ទឹមនោះថ្នាំ VIPDERVIR ក៏រារាំងការកើនឡើងនៃវីរុសក្នុងកោសិកា ហើយវាធ្វើឲ្យកោសិកាភាពស៊ាំមានភាពសកម្ម ដូច្នេះថ្នាំនេះអាចស្គាល់ រារាំង និងកម្ចាត់វីរុសតែម្ដង ។ បន្ថែមពីនេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បាននិយាយថា លទ្ធផលស្រាវជ្រាវបានបង្ហាញថា ថ្នាំ VIPDERVIR មានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការរាំងស្ទះដល់ការវិវត្តនៃជំងឺកូវីដ ១៩ ។

បណ្ឌិត្យសភាបានបន្ថែមថា ថ្នាំនេះក៏បានបង្ហាញពីប្រសិទ្ធភាពពង្រឹងប្រព័ន្ធភាពស៊ាំអ្នកជំងឺកូវីដ ក្នុងអំឡុងពេលសាកល្បងព្យាបាលនៅមន្ទីរពេទ្យជាតិ ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា បន្ទាប់ពីការបំពេញឯកសាររួចរាល់ ថ្នាំនេះនឹងត្រូវបានធ្វើតេស្តលើអ្នកជំងឺកូវីដស្រាល និងមធ្យម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៣ ម៉ឺនករណីក្នុងនោះមានអ្នកស្លាប់ចំនួន ៤,១៤៥ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានវាយលុកប្រទេសនេះ នៅដើមឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ក្រោយផ្ទុះឆ្លងកូវីដជាចង្កោម ហាណូយ យកសំណាកប្រជាជនក្នុងទីក្រុងចំនួន ៣០ ម៉ឺននាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ