ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! រុស្ស៊ី និង ចិន ពួតដៃគ្នាធ្វើសមយុទ្ធបង្ហាញអំណាចទ័ពយ៉ាងកក្រើក ផ្ញើសារច្បាស់ៗទៅលោកខាងលិច (មានវីដេអូ)
ប្រទេសរុស្ស៊ីនិងចិន កំពុងធ្វើសមយុទ្ធសង្រ្គាមរួមគ្នា ចំពេលមានការដាក់សម្ពាធកាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិច។
ទាហានមកពីកងទ័ពរំដោះប្រជាជនចិន និងកងទ័ពរុស្ស៊ីសរុបប្រមាណ ១៣,០០០ នាក់ បានចូលរួមសមយុទ្ធនេះ នៅភាគពាយ័ព្យប្រទេសចិន។
សមយុទ្ធយោធានេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានសង្កត់ធ្ងន់ថា គោលបំណងរបស់សមយុទ្ធសង្គ្រាមនេះ គឺដើម្បីប្រឆាំងនឹងសម្ពាធដែលកំពុងកើនឡើងខ្លាំង ពីប្រទេសលោកខាងលិច។
សមយុទ្ធនេះ ក៏កើតឡើងផងដែរ ចំពេលប្រទេសទាំងពីរ ចូលរួមជាមួយមហាអំណាចលោកខាងលិចនិងអន្តរជាតិដទៃទៀត ក្នុងការប៉ុនប៉ងរក្សាស្ថិរភាពនៅប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលកងកម្លាំងដឹកនាំដោយអាមេរិកចាកចេញ ហើយក្រុមតាលីបង់នៅតែបន្តវាយយកទឹកដី។
ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា “ទាហានរុស្ស៊ី បានវាយចំគោលដៅភាគច្រើន បើទោះបីជាពួកគេ មិនមានបទពិសោធន៍ជាមួយឧបករណ៍យោធាដែលផលិតដោយចិនក៏ដោយ”។
សមយុទ្ធ ដែលមានការចូលរួមពីកងទ័ពជើងគោកនិងកងទ័ពអាកាស នឹងបន្តរហូតដល់ថ្ងៃសុក្រនៅក្នុងតំបន់ស្វយ័ត Ningxia Hui របស់ប្រទេសចិន។
ដោយដកស្រង់ប្រភពពីមន្ត្រីរុស្ស៊ីនិងចិន សារព័ត៌មាន Xinhua បានចុះផ្សាយថា “សមយុទ្ធសង្គ្រាមចិន-រុស្ស៊ី មានគោលបំណងធ្វើឲ្យស៊ីជម្រៅ នូវប្រតិបត្តិការប្រឆាំងភេរវកម្មរវាងយោធាចិននិងរុស្ស៊ី ហើយបង្ហាញពីការប្តេជ្ញាចិត្តនិងភាពរឹងមាំរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ”។
សមយុទ្ធនេះ បង្ហាញពីកម្ពស់ថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី សម្រាប់យុគសម័យថ្មីនិងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរនិងការសម្របសម្រួលរវាងប្រទេសទាំងពីរ។
សមយុទ្ធយោធាបែបនេះជាបន្តទៀត ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីកងកម្លាំងនៃរដ្ឋទាំងពីរ។
អ្នកជំនាញរុស្ស៊ីឈ្មោះ Alexander Lomanov បានប្រាប់កាសែត Kommersant ថា សមយុទ្ធនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរុស្ស៊ីនិងចិន។
លោកនិយាយថា សមយុទ្ធនេះ បានបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់កងកម្លាំង លោកខាងលិចថា ពួកគេនឹងមិនអាចបំបែកទីក្រុងមូស្គូ ចេញពីទីក្រុងប៉េកាំងបានឡើយ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី តេស្តមីស៊ីល S-400 នៅតំបន់គ្រីមៀ បង្ហាញកម្លាំងដល់ អ៊ុយក្រែន ដែលកំពុងធ្វើសមយុទ្ធនៅសមុទ្រខ្មៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?