Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងរុស្ស៊ី Sputnik V ក៏មានប្រសិទ្ធភាពមិនធម្មតាប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា Delta

បានផុស

នៅ

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីបង្ហាញពីលទ្ធផលដ៏អស្ចារ្យ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដោយប្រសិទ្ធភាពរបស់វាឈានដល់ប្រមាណ ៨៣ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Murashko បានប្រាប់អ្នកយកព័ត៌មានថា “វ៉ាក់សាំង Sputnik V បង្ហាញលទ្ធផលប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta” ។

លោកបាននិយាយថា “ទិន្នន័យចុងក្រោយបង្អស់បង្ហាញថា វាមានប្រសិទ្ធភាព ៨៣ ភាគរយ បន្ទាប់ការសាកល្បងលើប្រជាជនរុស្ស៊ី” ។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីបានបន្ថែមថា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពជាង ៩៥ ភាគរយផងដែរ ប្រឆាំងនឹងករណីជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ។

គួររំឭកថា នៅខែសីហា ឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ឈ្មោះថា Sputnik V ហើយវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ខណៈរហូតមកដល់ពេលនេះ វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចំនួន ៦៩ ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ផ្ដល់ភ្លើងខៀវឲ្យចាក់វ៉ាក់សាំង AstraZeneca និង Sputnik V លាយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម