Connect with us

ព័ត៌មានអន្ដរជាតិ

នៅ ស៊ីដនី អត់ចាក់វ៉ាក់សាំង គ្មានការងារធ្វើ

បានផុស

នៅ

នៅទីក្រុងស៊ីដនី ប៉ូលិសកំពុងបង្កើនការអនុវត្តវិធានការបិទខ្ទប់ ខណៈកម្មករមួយចំនួន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅការដ្ឋានសំណង់វិញ ប្រសិនបើពួកគេចាក់វ៉ាក់សាំង រួចរាល់។

Melbourne extends Covid lockdown; 'no jab, no job' in Sydney - Times of  India

លោក Nick អាយុ ៣១ ឆ្នាំ ដែលធ្វើការជាអ្នកបើកឡានឲ្យក្រុមហ៊ុនវិស្វកម្មមួយ បាននិយាយថា “ខ្ញុំមិនចង់ចាក់វ៉ាក់សាំងទេ ប៉ុន្តែខ្ញុំត្រូវតែចាក់ បើមិនដូច្នោះទេ ខ្ញុំគ្មានការងារធ្វើឡើយ”។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានពិចារណា លើគោលនយោបាយ “អត់ចាក់វ៉ាក់សាំង គ្មានការងារធ្វើ” ដើម្បីបញ្ចៀសការបិទខ្ទប់ ហើយសម្រាលស្ថានភាពដល់អាជីវកម្មនានា។

មកដល់ពេលនេះ អូស្រ្តាលី ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងប្រទេសជាច្រើនទៀត នៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍ អំឡុងវិបត្តិជំងឺរាតត្បាត ដោយមានករណីតិចជាង ៣៧,០០០ ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤៤ នាក់គិតត្រឹមថ្ងៃពុធ បន្ទាប់ពីមនុស្សពីរនាក់ទៀត បានស្លាប់នៅក្នុងទីក្រុង ស៊ីដនី។

ប៉ុន្តែដោយសារតែប្រជាជនតិចជាង ២៥ភាគរយបានចាក់វ៉ាក់សាំងពេញលេញនោះ អូស្ត្រាលីកំពុងតស៊ូដើម្បីចៀសវាងការបិទខ្ទប់ចុះឡើងៗ។

អ្នកជំនាញមួយចំនួនព្រមានថា ការបិទខ្ទប់បែបនេះ អាចធ្វើឲ្យសេដ្ឋកិច្ចអូស្រ្តាលី ដែលជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី១៣ របស់ពិភពលោក ធ្លាក់ចូលទៅក្នុងវិបត្តិជាលើកទី២ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋ បានប្តេជ្ញាបញ្ចប់ការបិទប្រទេសនៅពេលដែល ៧០ភាគរយនៃប្រជាជនជិត២៦​​លាននាក់របស់ប្រទេស ទទួលបានវ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អង់គ្លេស ប្រកាសមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដខ្ពស់បំផុត ចាប់តាំងពីខែមីនា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម