ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន វាយបកសហរដ្ឋអាមេរិក ៖ ចោរបែរជាស្រែកចាប់ចោរ
ស្ថានទូត នៃសាធារដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីម្សិលមិញបានផ្សព្វផ្សាយខ្លឹមសាររបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានឆ្លើយតបអនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក (WHO) និងមិនចូលរួមផែនស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយអង្គការ WHO។
តាមរយៈស្ថានទូតចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ “ចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។

បើតាមលោក Zhao Lijian “ចាកចេញពី WHO ដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាព WHO តាមរយៈការបញ្ឈប់ផ្តល់ជំនួយនេះ គឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHO លើសកម្មភាពប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។ ត្រូវគ្នាក៏សហការ មិនត្រូវគ្នាក៏បោះបង់។ អង្គការ WHO និងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទនៅក្នុងកិច្ចប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើម នៃជំងឺវីរុស បង្ខូចនិងលាបពណ៌ចិន ក៏នៅតែជាសហរដ្ឋអាមេរិក”។
លោក Zhao Lijian បញ្ជាក់ថា “អ្វីដែលចិនមិនយល់ស្របនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុស ដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុស ខុសពីតម្រូវការ នៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការ WHO។ អ្វីដែលចិនមិនចូលរួមនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុស ដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍ នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។ ប្រទេសចិន តែងប្រកាន់ខ្ជាប់នូវការបើកចំហតម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។

លោក Zhao Lijian អះអាងថា ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើម នៃជំងឺវីរុសជាមួយអង្គការ WHO បានអញ្ជើញអ្នកជំនាញអង្គការ WHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើម នៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។ ជិត៧០ប្រទេសបានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការ WHO បានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើម ដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន និងអង្គការ WHO ស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។
លោក Zhao Lijian លើកឡើងដែរថា សំណួរឥឡូវនេះ គឺតើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិ ទាក់ទងអំពី Fort Detrick ? តើពេលណាអាចពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិ ស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង២០០កន្លែងនៅជុំវិញពិភពលោក ? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន ?៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ