ព័ត៌មានអន្ដរជាតិ
Trump បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅមជ្ឈិមបូព៌ា ជាសញ្ញាផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់មុនពេល Biden ឡើងកាន់តំណែង
លោក Donald Trump បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងការព្រមានជាក់ស្តែងដល់ប្រទេស អ៊ីរ៉ង់។
វាបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីត្រូវបានគេរាយការណ៍ថា និយាយអំពីការវាយប្រហារលើសាធារណរដ្ឋឥស្លាមមួយនេះបន្ទាប់ពីមានការព្រមានថា វាអាចបង្កឲ្យមានសង្គ្រាម។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក Trump កំពុងពិចារណាថាតើគាត់គួរតែវាយប្រហារប្រទេសអ៊ីរ៉ង់ដែរឬក៏អត់មុនពេលលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតម្តងទៀតក្រោមការដឹកនាំរបស់រដ្ឋបាលលោក Trump បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។
បញ្ជាការកណ្តាលអាមេរិកបានប្រកាសពីការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ដោយនិយាយថា យន្តហោះទាំងនេះនឹងកំញើញការឈ្លានពាននិងធានាដល់ដៃគូនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
យ៉ាងហោចណាស់មានយន្តហោះ៣គ្រឿងក្នុងចំណោមយន្តហោះប្រភេទ Stratofortress ដែលជាយន្តហោះធំជាងគេនៅក្នុងកងទ័ពអាកាសអាមេរិក បានហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលមុនពេលឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក។
វាជាលើកទី៣ក្នុងរយៈពេល១៨ខែដែលយន្តហោះទម្លាក់គ្រាប់បែក B-52 ត្រូវបានដាក់ពង្រាយដើម្បីបង្ហាញសាច់ដុំយោធាដែលផ្តោតលើប្រទេសអ៊ីរ៉ង់។
យន្ដហោះនេះបានហោះហើរមិនឈប់ទៅកាន់តំបន់មជ្ឈិមបូព៌ាចេញពីមូលដ្ឋានរបស់ពួកគេក្នុងរដ្ឋ North Dakota ហើយត្រូវបានគេរំពឹងថានឹងឈរជើងនៅមូលដ្ឋានអាមេរិកក្នុងប្រទេស ការតា។
យន្ដហោះចម្បាំង F-15 រួមជាមួយយន្តហោះចាក់បញ្ចូលប្រេងលើអាកាសធុន KC-10 និង KC-135 ក៏អមដំណើរយន្តហោះទម្លាក់គ្រាប់បែកទាំងនេះផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ