ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីឈប់ធ្វើតេស្តព្រហ្មចារីលើនារីដាក់ពាក្យចូលបម្រើកងទ័ពហើយ
កងទ័ពឥណ្ឌូណេស៊ីបានឈប់ការអនុវត្តលើការធ្វើតេស្តព្រហ្មចារីដ៏ចម្រូងចម្រាសលើស្ត្រីភេទដែលដាក់ពាក្យចូលធ្វើបម្រើកងទ័ព។ នេះបើយោងតាមប្រធានបុគ្គលិករបស់កងទ័ពឥណ្ឌូណេស៊ីបានឲ្យដឹង ដែលចំណាត់ការនេះទទួលបានស្វាគមន៍ពីសកម្មជនដែលបានប្រឹងប្រែងធ្វើយុទ្ធនាការណ៍ប្រឆាំងជាយូរមកហើយ។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កដែលបានធ្វើការស៊ើបអង្កេតតាំងពីឆ្នាំ២០១៤ជុំវិញករណីនេះ និងនៅឆ្នាំ២០១៧បានធ្វើការអំពាវនាវជាថ្មីឲ្យបញ្ឈប់ការអនុវត្តបែបនេះបាននិយាយថា ៖«ការធ្វើតេស្តម្រាមដៃពីរដែលក្រុមវេជ្ជបណ្ឌិតពិនិត្យទៅលើសន្ទះព្រហ្មចារីរបស់ស្ត្រីភេទដើម្បីជ្រើសរើសនារីចូលបម្រើកងទ័ព និងកំណត់ព្រហ្មចារីរបស់ពួកគេ មានលក្ខណៈជាប្រព័ន្ធ រំលោភបំពាន និងឃោឃៅ។
កន្លងមក ទាហានបាននិយាយថា ការធ្វើតេស្តពិតជាសំខាន់ក្នុងការកំណត់សីលធម៌ក្នុងការជ្រើសរើស។ អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេគ្មានសុពលភាពវិទ្យាសាស្ត្រទេ ហើយការលេចចេញនៃសន្ទះព្រហ្មចារីមិនមែនជាសូចនាករនៃការរួមរ័ក្សគួរឲ្យទុកចិត្តបានទេ។
លោក Andika Perkasa ប្រធានបុគ្គលិកកងទ័ពឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញថា ការធ្វើតេស្តបែបនេះលែងមានទៀតហើយនៅក្នុងការជ្រើសរើសកងទ័ព។
លោកថា ៖«ថាតើសន្ទះព្រហ្មចារីបានរហែក ឬប្រេះដាច់ខ្លះជាផ្នែកនៃការពិនិត្យ…ឥឡូវនេះមិនមានទៀតទេ»។ ការលើកឡើងរបស់លោកត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យកងទ័ពម្នាក់។
កាលពីសប្តាហ៍មុន លោក Andika បាននិយាយថា ដំណើរជ្រើសរើសកងទ័ពសម្រាប់បុរស និងស្ត្រីត្រូវតែស្មើភាពគ្នា។
លោក Julius Widjojono អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពជើងទឹកបានតេស្តផ្ទៃពោះ ប៉ុន្តែមិនបានធ្វើតេស្តជាក់លាក់ពីព្រហ្មចារីឡើយ។ លោកបន្ថែមថា ៖«ទាំងបុរស និងស្ត្រីត្រូវបានអនុវត្តលើការត្រួតពិនិត្យដូចគ្នា»។
លោក Indan Gilang អ្នកនាំពាក្យកងទ័ពជើងអាកាសបាននិយាយថា ការធ្វើតេស្តការបន្តពូជរបស់ស្ត្រីត្រូវបានធ្វើឡើងដើម្បីពិនិត្យរកដុំគិស ឬផលវិបាកផ្សេងៗទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបម្រើកងទព។ ការធ្វើតេស្តព្រហ្មចារីមិនមាននៅក្នុងប្រជុំសព្ទបច្ចេកទេសរបស់កងកម្លាំងទ័ពទេ។
ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ចំពោះសេចក្តីប្រកាសដែលកងទ័ពបញ្ឈប់ការអនុវត្ត។
អ្នកស្រី Andy Yentriyani ប្រធានគណៈកម្មការជាតិស្តីពីហិង្សាប្រឆាំងលើស្ត្រីភេទបាននិយាយថា ៖«មិនមានតម្រូវការសម្រាប់ការធ្វើតេស្តឡើយ»។
លោក Andreas Harsono អ្នកស្រាវជ្រាវឥណ្ឌូណេស៊ីនៅ HRW បាននិយាយថា នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ លោកបន្ថែមថា ៖«ការអនុវត្តបែបនេះគឺថោកទាប រើសរើស និងប៉ះទង្គិចផ្លូវចិត្ត»។
លោកថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានសាកសួរទាហានស្រីជាង១០០នាក់ដែលបានធ្លងកាត់ការធ្វើតេស្តក្នុងការជ្រើសរើសចូលបម្រើកងទ័ព មានម្នាក់បានទម្លាយឲ្យដឹងថា គាត់ត្រូវបានគេធ្វើតេស្តនៅឆ្នាំ១៩៦៥៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤