ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញបានភ្លើងខៀវធ្វើតេស្តវ៉ាក់សាំងកូវីដផលិតក្នុងស្រុកលើមនុស្ស
ទីភ្នាក់ឱសថរបស់ប្រទេសអេស្ប៉ាញបានអនុញ្ញាតឲ្យធ្វើការសាកល្បងគ្លីនិកជុំទី១លើមនុស្សសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលត្រូវបានផលិតដោយក្រុមហ៊ុនអេស្ប៉ាញ Hipra។ នេះបើតាមការឲ្យដឹងពីលោកនាយករដ្ឋមន្ត្រី Pedro Sanchez កាលពីថ្ងៃពុធម្សិលមិញ។
ទីភ្នាក់ងារឱសថបាននិយាយក្នុងសេចក្តីប្រកាសមួយថា សម្រាប់ការសាកល្បងគ្លីនិកសាស្ត្រលើកដំបូងនឹងធ្វើលើអ្នកស្ម័គ្រចិត្តរាប់សិបនាក់មកពីមន្ទីរពេទ្យអេស្ប៉ាញដើម្បីតេស្តពីសុវត្ថិភាព និងភាពអត់ធន់របស់ថ្នាំ ព្រមទាំងភាពស៊ាំ និងប្រសិទ្ធភាពរបស់វា។

ក្រុមហ៊ុន Hipra ដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ និងប្រេស៊ីល បាននិយាយថា ខ្លួនអាចនឹងផលិតវ៉ាក់សាំងចំនួន៤០០លានដូសនៅឆ្នាំ២០២២ និង១.២ប៊ីលានដូសនៅឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រី Sanchez បានប្រាប់សន្និសីទកាសែតនៅកោះ Canary ថា ៖«ឱសថ និងទីភ្នាក់ងារផលិតផលសុខភាពរបស់ប្រទេសអេស្ប៉ាញទើបតែអនុញ្ញាតឲ្យធ្វើការសាកល្បងគ្លីនិកសាស្ត្រនៃវ៉ាក់សាំងបង្ការកូវីដ-១៩ទៅលើមនុស្ស»។
ក្រុមហ៊ុន Hipra ជាមន្ទីរពិសោធឱសថដែលស្រាវជ្រាវ និងផលិតវ៉ាក់សាំងបសុពេទ្យបានកំពុងធ្វើការលើវ៉ាក់សាំងបង្ការកូវីដ-១៩ពីរប្រភេទ។
ទី១ផ្អែកលើបច្ចេកវិទ្យា RNA messenger ត្រូវបានប្រើនៅក្នុងវ៉ាក់សាំង Pfizer និងទី២វ៉ាក់សាំង Moderna ដែលទើបទទួលបានការអនុម័តឲ្យធ្វើការសាកល្បង ដោយប្រើប្រូតេអ៉ីនបង្កើតកោសិកាឡើងវិញដូចជាក្រុមហ៊ុនផលិតឱសថ Novavax ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?