ព័ត៌មានអន្ដរជាតិ
ផ្អែកលើការវិភាគថ្មី CDC ថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បាននិយាយនៅថ្ងៃពុធ ទី១១ ខែសីហាថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយផ្អែកលើការវិភាគថ្មីដែលមិនមានសញ្ញាហានិភ័យណាមួយកើនឡើងដែលបណ្តាលឲ្យរលូតកូននោះទេ។
អ្នកជំនាញ CDC បាននិយាយថា ខ្លួនបានរកឃើញថា គ្មានក្តីបារម្ភពីសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះឡើយទាំងការវិភាគថ្មី ក៏ដូចជាសិក្សាស្រាវជ្រាវមុនៗ។ ពួកគេនិយាយថា អត្រារលូតកូន បន្ទាប់ពីចាក់វ៉ាក់សាំងរួចគឺប្រហាក់ប្រហែលនឹងទិន្នន័យដែលត្រូវបានរំពឹងទុក។ ស្ត្រីមានផ្ទៃពោះអាចទទួលបានការចាក់វ៉ាក់សាំងណាមួយក្នុងចំណោមវ៉ាក់សាំង៣ប្រភេទដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់មាន Pfizer, Moderna ឬ Johnson & Johnson។

ទីភ្នាក់ងារមិនធ្លាប់បានចេញអនុសាសន៍ទេពីមុនដល់ស្ត្រីមានផ្ទៃឲ្យទទួលការចាក់វ៉ាក់សាំង ប៉ុន្តែនិយាយថា ពួកកេគួរពិភាក្សាពីការចាក់វ៉ាក់សាំងជាមួយអ្នកផ្តល់ការថែទាំសុខភាពរបស់ពួកគេ។
អ្នកស្រី Sascha Ellington ប្រធានក្រុមត្រៀមនិងឆ្លើយតបបន្ទាន់នៅផ្នែកសុខភាពបន្តពូជរបស់ CDC មានប្រសាសន៍ថា ការទទួលចាក់វ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះមានកម្រិតទាបពោលគឺទើបទទួលបានតែ២៣%ប៉ុណ្ណោះដែលហោចណាស់ចាក់បានមួយដូស។
ដោយកត់សម្គាល់ពីទីភ្នាក់ងារនេះកំពុងធ្វើការលើយុទ្ធសាស្ត្រដើម្បីឱ្យគ្រូពេទ្យឯកទេសសម្ភពនិងរោគស្ត្រីជាអ្នកផ្តល់ការចាក់វ៉ាក់សាំង អ្នកស្រី Ellington លើកឡើងថា ៖«យើងចង់ឲ្យចំនួនកើនឡើង។ យើងចង់ឲ្យស្រីទទួលបានការការពារ។ យើងមិនឃើញមានសញ្ញាអសុវត្ថិភាពណាមួយទេ ដូច្នេះអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងពិតជាមានសក្តានុពលលើសឡប់ ឬលើហានិភ័យមិនដឹងណាមួយ»។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកដដែលបង្ហាញថា ការមានផ្ទៃពោះកើនឡើងហានិភ័យនៃជំងឺធ្ងន់ធ្ងរពីកូវីដ-១៩ ហើយឆ្លងកូវីដ-១៩កំឡុងពេលមានផ្ទៃពោះកើនឡើងបញ្ហាប្រឈមនៃការសម្រាលមិនគ្រប់ខែ។
CDC និយាយថា ឥឡូវនេះ ខ្លួនបានណែនាំឲ្យមនុស្សអាយុចាប់ពី១២ឆ្នាំ និងច្រើនជាងនេះទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងអស់គ្នា រាប់បញ្ចូលទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបោះដោះកូន ស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះ ឬស្ត្រីដែលមានគម្រោងមានផ្ទៃពោះនាពេលអនាគត។
អ្នកស្រី Ellington បញ្ជាក់ថា ៖«យើងបានយល់ពីជំនឿកំពុងសាយភាយពាក់ព័ន្ធនឹងករណីដែលមានបញ្ហាដល់ការមានកូន។ ពួកគេមិនបានផ្អែកលើភស្តុតាងជាក់លាក់ណាមួយទេ។ គ្មានវិទ្យាសាស្ត្រណាមួយគាំទ្រឡើយ។ យើងសង្ឃឹមថា ករណីនេះអាចជួយបាន»។
អនុសាសន៍ថ្មីនេះបានកើតឡើង ខណៈពេលករណីឆ្លងកូវីដ-១៩ និងអ្នកជំងឺចូលមន្ទីរពេទ្យបានកើនឡើងស្ទើរទូទាំងប្រទេសកាលពីខែមុន។ មន្ទីរពេទ្យមួយចំនួននៅរដ្ឋអាកាន់សា ហ្លរីដា ល្វីស្យាណា និងមីស៊ីស៊ីពី អស់គ្រែសម្រាប់ដាក់អ្នកជំងឺថ្មី ហើយការផ្ទះឆ្លងកំពុងរាលដាលកាន់តែខ្លាំងនៅផ្នែកខាងត្បូងអាមេរិកទៅរដ្ឋអូរីហ្គិន និងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត