Connect with us

ព័ត៌មានអន្ដរជាតិ

ផុតច្រើនខែហើយ ទើបធ្លាយព័ត៌មាន គិលានុបដ្ឋាយិកាអាល្លឺម៉ង់ យកទឹកអំបិលក្លែងជាវ៉ាក់សាំង ចាក់ឲ្យប្រជាជន

បានផុស

នៅ

កាលពីថ្ងៃអង្គារ អាជ្ញាធរនៅភាគខាងជើងប្រទេសអាល្លឺម៉ង់ បានអំពាវនាវដល់មនុស្សរាប់ពាន់នាក់ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ម្តងទៀត បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថា គិលានុបដ្ឋាយិកានៃកាកបាទក្រហមម្នាក់ ប្រហែលជាបានចាក់ទឹកអំបិលឲ្យពួកគេ។

Suspected saline switch sparks vaccine stir in Germany | ABS-CBN News

គិលានុបដ្ឋាយិការូបនេះ ត្រូវបានគេសង្ស័យថា ចាក់ទឹកអំបិលជំនួសឲ្យថ្នាំពិតប្រាកដ នៅមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងស្រុក Friesland កាលពីដើមនិទាឃរដូវ។

លោក Sven Ambrosy សមាជិកក្រុមប្រឹក្សាក្នុងតំបន់ បាននិយាយលើ Facebook ថា “ខ្ញុំពិតជា ភ្ញាក់ផ្អើលណាស់ចំពោះរឿងនេះ”។ អាជ្ញាធរ បានចេញសេចក្តីអំពាវនាវទៅកាន់ប្រជាពលរដ្ឋប្រមាណ ៨,៦០០ នាក់ ដែលអាចរងផលប៉ះពាល់។

Covid-19: Suspected saline switch by nurse sparks vaccine stir in Germany -  News | Khaleej Times

ទោះបីទឹកអំបិលគ្មានគ្រោះថ្នាក់ក៏ដោយ តែអ្នកដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែមីនាដល់ខែមេសា នៅពេលរឿងនេះកើតឡើង ភាគច្រើនគឺជាមនុស្សចាស់ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ហើយអាចបណ្តាលឲ្យស្លាប់។

ស្របពេលជាមួយគ្នានោះ លោក Peter Beer អ្នកស៊ើបអង្កេតរបស់ប៉ូលិសបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ផ្អែកលើសេចក្តីថ្លែងការណ៍របស់សាក្សី មានការសង្ស័យដែលសមហេតុផលអំពីគ្រោះថ្នាក់។

មូលហេតុដែលគិលានុបដ្ឋាយិកាធ្វើបែបនេះ មិនត្រូវបានគេដឹងច្បាស់ឡើយ ប៉ុន្តែនាងធ្លាប់បានលើកឡើងនូវទស្សនៈសង្ស័យអំពីវ៉ាក់សាំង នៅក្នុងបណ្តាញសង្គម។

គេមិនច្បាស់ភ្លាមៗទេ ថាតើជនសង្ស័យត្រូវបានចាប់ខ្លួនឬចោទប្រកាន់ដែរឬអត់ក្នុងករណីនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ផ្អែកលើការវិភាគថ្មី CDC ថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម