ព័ត៌មានអន្ដរជាតិ
អ្នកជំងឺមហារីកដែលចាក់វ៉ាក់សាំង Pfizer ពេញ ២ ដូស ដុះអង់ទីគ័រប្រឆាំងកូវីដមិនគួរឲ្យជឿ
មនុស្សភាគច្រើនដែលទទួលការព្យាបាលជំងឺមហារីក បន្តផលិតអង់ទីគ័រប្រឆាំងនឹងកូវីដ រហូត ដល់ ៤ ខែ បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer – BioNTech លើកទី ២ របស់ពួកគេ នេះបើតាមការស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន JAMA Oncology ។

ដោយឡែកនៅក្នុងការស្រាវជ្រាវមួយ ធ្វើឡើងនៅអ៊ីស្រាអែលបង្ហាញថា ៨៧ភាគរយ នៃអ្នកជំងឺមហារីកសុដន់ ក្រពះពោះវៀន ខួរក្បាល និងមហារីកប្រព័ន្ធ genitourinary នៅតែមានអង់ទីគ័រប្រឆាំងមេរោគយូរបំផុត បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ ។
អ្នកស្រាវជ្រាវបាននិយាយថា នៅក្នុងការប្រៀបធៀបអ្នកចូលរួម ១០០% ដែលមានជំងឺមហារីក នៅតែបង្កើតអង់ទីគ័រប្រឆាំងនឹងមេរោគឆ្លង ក្នុងរយៈពេល ៤ ខែ។ នេះក៏ដោយសារ អង់ទីគ័រគឺជាកោសិកាដែលផលិតដោយប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងការឆ្លងរោគរបស់អ្នកឈឺ។

សហអ្នកនិពន្ធ Salomon M. Stemmer បានប្រាប់សារព័ត៌មាន UPI តាមអ៊ីមែលថា ” ជាង ៨៥ភាគរយ នៃអ្នកជំងឺមហារីក នៅតែមានកម្រិតអង់ទីគ័រគ្រប់គ្រាន់ដដែល ” ។
សម្រាប់ការសិក្សាចុងក្រោយនេះ លោក Stemmer និងសហការីរបស់លោក បានប្រៀបធៀបការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ចំពោះអ្នកជំងឺមហារីក ៩២ នាក់ ក្នុងរយៈពេល ៤ ខែ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំង Pfizer-BioNTech លើកទី២ ទៅនឹងអ្នកចូលរួមសិក្សាចំនួន ៦៦ នាក់ដែលមិនមានជំងឺមហារីក។
អ្នកជំងឺមហារីកចំនួន ៨៣ – ៣២ ក្នុងចំណោម ៩២ នាក់ នៅតែមានភស្តុតាងនៃអង់ទីគ័រកូវីដ ១២៩ ថ្ងៃបន្ទាប់ពីការចាក់លើកទី ២ របស់ពួកគេ។

ការសិក្សាដំបូងដោយក្រុមអ្នកស្រាវជ្រាវដូចគ្នា ដែលបានបោះពុម្ពផ្សាយនៅខែ ឧសភា ដោយ សារព័ត៌មាន JAMA Oncology បានរកឃើញថា វ៉ាក់សាំង Pfizer នៅតែមានប្រសិទ្ធភាពចំពោះអ្នកដែលកំពុងទទួលការព្យាបាលជំងឺមហារីក ទោះបីជាវាបង្កើតការឆ្លើយតបភាពស៊ាំទាប ជាងអ្នកដែលមិនមានជំងឺក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុស
ដដែលចុចអាន៖អ្នកមានជំងឺប្រចាំកាយមួយនេះ ងាយឆ្លងកូវីដ និង Delta តែបើប្រើវិធីខាងក្រោម អាចកាត់បន្ថយបានខ្លះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ