ព័ត៌មានអន្ដរជាតិ
ថៃ ចេញគោលការណ៍ឲ្យអ្នកជំងឺកូវីដក្រុមបៃតងព្យាបាលខ្លួនឯង ទោះគ្មានអ្នកស្នាក់នៅជាមួយក៏ដោយ
ខណៈថៃកំពុងឆ្លងរាលដាលសាហាវ ទាំងកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ មជ្ឈមណ្ឌលទិន្នន័យកូវីដ ១៩ ក្នុងប្រទេសបានបង្ហាញពីនីតិវិធីថា អ្នកជំងឺដែលប្រើតេស្ត Antigen test kits (អង់ទីហ្សែន) ដោយខ្លួនឯង ហើយរកឃើញថាឆ្លងវីរុស ត្រូវធ្វើបែបណាឬចាត់ទុកជាអ្នកជំងឺពណ៌ប្រភេទណា ដែលអាចព្យាបាលនៅផ្ទះ។

ប្រសិនបើអ្នកណាមានរោគសញ្ញាតិចតួចឬគ្មានរោគសញ្ញាសោះ នោះអ្នកឈឺមិនអាចទាមទារគ្រែសម្រាប់សម្រាកនៅមន្ទីរពេទ្យបានឡើយ។
ប៉ុន្តែអ្នកឈឺស្រាលៗទាំងនោះ អាចមើលថែទាំជំងឺនេះបានដោយខ្លួនឯង បើទោះបីជាគេនៅម្នាក់ឯង ឬមានសមាជិករស់នៅជុំគ្នាក៏ដោយ។
សម្រាប់យុទ្ធសាស្ត្រនោះ ថៃបានដាក់ចេញនូវគោលការណ៏ ៤ ជំហាន ដើម្បីកំណត់ពីស្ថានភាពអ្នកជំងឺស្រាល៖
១ ត្រូវប្រើឧបករណ៍ធ្វើតេស្ត antigen test kits ដែលបានអនុម័តដោយក្រសួងសុខាភិបាលថៃ ដោយខ្លួនឯងផ្ទាល់ ឬពិនិត្យយ៉ាងសកម្មពីអង្គភាពត្រួតពិនិត្យកូវីដ ១៩ ។ ព័ត៌មានអំពីឧបករណ៍តេស្តអង់ទីហ្សែន នឹងត្រូវបានត្រួតពិនិត្យដោយប៉ុស្តិ៍ត្រួតពិនិត្យគ្រប់ពេលវេលា។
២ ប្រសិនបើលទ្ធផលតេស្តមានភាពវិជ្ជមាន (ឆ្លង) បែបស្រាលៗ ហើយអ្នកជំងឺចង់ឃុំខ្លួននៅផ្ទះ ពួកគេអាចទាក់ទងទៅលេខ ១៣៣០ ឬបំពេញព័ត៌មានដើម្បីចុះឈ្មោះសម្រាប់ប្រព័ន្ធនេះដោយខ្លួនឯងទាំងអស់។
៣ បន្ទាប់ពីបានចុះឈ្មោះរួចរាល់ហើយ សូមរង់ចាំឲ្យបុគ្គលិកទាក់ទងមកវិញ។ បន្ទាប់ពីផ្គូផ្គងអ្នកជំងឺជាមួយគ្លីនិក មណ្ឌលថែទាំសុខភាពឬមន្ទីរពេទ្យ នឹងមើលថែអ្នកជំងឺក្នុងពេលឃុំខ្លួននៅផ្ទះតាមដែលអាចធ្វើទៅបានដែរ។
៤ ក្នុងប្រការនេះ ក្រុមវេជ្ជបណ្ឌិតអាចពិចារណាអ្នកជំងឺឡើងវិញ។ ប្រសិនបើមិនមានរោគសញ្ញាឬរោគសញ្ញាតូចតាចទេ (រាប់ថាជាអ្នកជំងឺបៃតង) អាចចូលទៅក្នុងបន្ទប់ដាក់ដោយឡែកម្នាក់ឯង ឬស្នាក់នៅផ្ទះតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែក្រុមនេះ គឺមិនមានគ្រែសម្រាប់ឲ្យព្យាបាលឡើយ។

ក្នុងខណៈពេលដែលក្រុមអ្នកជំងឺកូវីដមានពណ៌បៃតង សម្រាកព្យាបាលនៅផ្ទះ ក្រុមគ្រូពេទ្យនឹងបែងចែកឱសថនិងឧបករណ៍ចាំបាច់សម្រាប់ពួកគេ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ស្ថានភាពនេះ ប្រសិនបើមានអាសន្ន អ្នកជំងឺកូវីដស្រាលៗអាចទិញថ្នាំធម្មតា តាមការណែនាំរបស់ក្រសួងសុខាភិបាលថៃ យកមកព្យាបាលដោយខ្លួនឯងសិនក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បច្ចុប្បន្ន តើប្រទេសថៃកំពុងប្រើប្រាស់ឧបករណ៍អ្វីខ្លះ ដើម្បីតេស្តរកកូវីដបានរហ័ស ?
ចុចអាន៖កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?