Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

បានផុស

នៅ

វីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta គឺជាមេរោគលេចធ្លោបំផុតនៅសហរដ្ឋអាមេរិក ហើយក្រុមអ្នកវិទ្យាសាស្រ្តកំពុងភ័យខ្លាចថា វីរុសនេះមានសមត្ថភាពពិសេស ក្នុងការបង្កឲ្យមានករណីឆ្លងក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក៏កំពុងមានការពិភាក្សាគ្នាកាន់តែខ្លាំងឡើងផងដែរ អំពីការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ជនជាតិអាមេរិកនាពេលអនាគត ដើម្បីបន្តភាពស៊ាំប្រឆាំងនឹងមេរោគបំប្លែងខ្លួន។

ថ្វីបើមានការកើនឡើងនៃការឆ្លងក៏ដោយ ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងករណីធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន។

សម្រាប់ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ medRxiv.org, ក្រុមអ្នកស្រាវជ្រាវ បានប្រមូលទិន្នន័យលើអ្នករដ្ឋ Minnesota ជាង ២៥,០០០ នាក់ចាប់ពីខែមករាដល់ខែកក្កដា។

ក្នុងរយៈពេល៦ខែដំបូង ប្រហែល៩០ភាគរយ ត្រូវបានគេមើលឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបានចាប់ផ្តើមធ្លាក់ចុះនៅខែមិថុនា ប៉ុន្តែប្រសិទ្ធភាព បានធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ដោយសារតែវីរុសបំប្លែងខ្លួន Delta បានវាយលុកសហរដ្ឋអាមេរិក។

ការផ្លាស់ប្តូរប្រសិទ្ធភាពវ៉ាក់សាំង គឺស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាឆ្លង Delta នៅក្នុងរដ្ឋ Minnesota ពោលគឺកើនពី០,៧ភាគរយក្នុងខែឧសភា ដល់ទៅជាង៧០ភាគរយក្នុងខែកក្កដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម