ព័ត៌មានអន្ដរជាតិ
ការចាក់វ៉ាក់សាំង Sinovac ៣ដូសតែម្តង បញ្ចេញកម្រិតការពារខ្ពស់ជាងការយកវ៉ាក់សាំងប្រភេទ mRNA មកចាក់ជាដូសជំរុញ
ការសិក្សាមួយរបស់ប្រទេសទួរគី លើពលរដ្ឋដែលចាក់វ៉ាក់សាំងរួច ជាង៣០លាននាក់ បានបង្ហាញថា កម្រិតការពារខ្ពស់បំផុត ត្រូវបានគេឃើញនៅក្នុងមនុស្សដែលទទួលវ៉ាក់សាំងអសកម្មចំនួនបីដូស ជាជាងអ្នកដែលបានទទួលវ៉ាក់សាំងអសកម្មពីរដូសហើយ ចាក់វ៉ាក់សាំង mRNA បន្ថែមដូសទី៣។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Fahrettin Koca កាលពីថ្ងៃពុធ។

ថ្វីបើលោករដ្ឋមន្ត្រីមិនបញ្ជាក់ឈ្មោះវ៉ាក់សាំងចំៗក៏ដោយ ក៏ប៉ុន្តែលោកបានសំដៅទៅលើវ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសទួរគីដែលមានដូចជា វ៉ាក់សាំងអសកម្ម CoronaVac របស់ក្រុមហ៊ុនចិន Sinovac Biotech និងវ៉ាក់សាំងប្រភេទ mRNA ដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech។

ខណៈពេលដែលជនជាតិទួរគីជាច្រើនចង់ទទួលការចាក់វ៉ាក់សាំង Pfizer ដោយជឿជាក់ថាវាមានប្រសិទ្ធភាពជាងវ៉ាក់សាំងចិននោះ ការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ប្រភេទវ៉ាក់សាំងដូចគ្នាគឺមានប្រសិទ្ធភាពជាង។
ការសិក្សានេះបានធ្វើឡើង ស្របពេលអាជ្ញាធរសុខាភិបាលទួរគីនិងបណ្តាប្រទេសដទៃទៀត បានផ្តល់អនុសាសន៍ថា មនុស្សដែលចាក់វ៉ាក់សាំងអសកម្មពីរដូស ត្រូវទទួលថ្នាំបង្ការប្រភេទ mRNA ជាដូសទីបី ដើម្បីបង្កើនការការពារ។

លោក Koca បាននិយាយថា “ការទទួលវ៉ាក់សាំងបីដូស នៅក្នុងក្រុមដែលបានកំណត់ គឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រជាជននៅជុំវិញពិភពលោក នឹងសិក្សាទិន្នន័យនេះជាលើកដំបូង ហើយគោលនយោបាយចាក់ថ្នាំបង្ការរបស់ប្រទេសនានា ប្រហែលជានឹងផ្លាស់ប្តូរ”។
គួរបញ្ជាក់ថា ប្រទេសទួរគី បានទទួលវ៉ាក់សាំង Sinovac រាប់លានដូស ចាប់តាំងពីដើមឆ្នាំមក ហើយបើកយុទ្ធនាការចាក់យ៉ាងទូលំទូលាយ ដោយចាប់ផ្តើមពីមនុស្សចាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian Nikkei
ចុចអាន៖ ចិន សម្រុកចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ត្រៀមបើកបវេសនការឆ្នាំសិក្សាថ្មីនាដើមខែកញ្ញា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?