ព័ត៌មានអន្ដរជាតិ
ព្រហើនមែន បុរស វៀតណាម លួចលក់វិញ្ញាបនបត្រធ្វើតេស្តកូវីដអវិជ្ជមានក្លែងក្លាយរាប់រយសន្លឹក តែត្រូវប៉ូលិសក្របួចជាប់
ប៉ូលិសនៅភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនអ្នកជំនួញម្នាក់ពីបទផលិត និងលក់វិញ្ញាបនប័ត្រធ្វើតេស្តរកជំងឺកូវីដ ១៩ អវិជ្ជមានក្លែងក្លាយរាប់រយសន្លឹក ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត នៃវីរុសនេះ ។

រលកឆ្លងថ្មីដែលកើតឡើងចាប់តាំងពីចុងខែមេសា បានបង្ខំឲ្យប្រទេសវៀតណាមដាក់ការរឹតត្បិតលើការធ្វើដំណើរនៅក្នុងទីក្រុង និងខេត្តជាច្រើន ដែលភាគច្រើនតម្រូវឲ្យប្រជាជនមានវិញ្ញាបនបត្រតេស្តអវិជ្ជមាន ដើម្បីអាចធ្វើដំណើរបាន ។
ស្នងការប៉ូលិសបាននិយាយថា លោក Tran Tuan Duong ដែលបើកអាជីវកម្មបោះពុម្ពនៅខេត្ត Bac Ninh ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី ១១ ខែសីហា ពីបទលក់វិញ្ញាបនបត្រចំនួន ៦ ដល់អតិថិជនក្នុងតម្លៃ ១ លានដុង (ស្មើនឹង ៤៣.៨៦ ដុល្លារអាមេរិក) ។

ប៉ូលិសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Duong អាយុ ៣៤ ឆ្នាំបានសារភាពប្រាប់ប៉ូលិសថា គាត់បានលក់ឯកសារបែបនេះប្រហែល ១៥០ សន្លឹក រួមទាំងឯកសារតេស្ត PCR ក្លែងក្លាយផងដែរ ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៤១,០០០ ករណី និងមានអ្នកស្លាប់យ៉ាងហោចណាស់ ៤,៤៨៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម អនុញ្ញាតឲ្យប្រើឱសថបុរាណមួយប្រភេទព្យាបាលកូវីដ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច