ព័ត៌មានអន្ដរជាតិ
តាលីបង់ វាយបាន២ភាគ៣នៃប្រទេស អាហ្វហ្គានីស្ថាន ហើយចូលកាន់តែកៀកក្រុង កាបុល
ក្រុមតាលីបង់ បានវាយដណ្តើមយកទីក្រុងមួយទៀតហើយ ពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗ ចូលកាន់តែកៀករដ្ឋធានី កាប៊ុល។

ទីក្រុង Ghazni គឺជាការដួលរលំចុងក្រោយបង្អស់របស់អាហ្វហ្គានីស្ថាន ខណៈក្រុមយុទ្ធជនតាលីបង់បានថតសកម្មភាពពួកគេ ដើរដង្ហែកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យតាលីបង់និយាយថា “ទាហានរដ្ឋាភិបាលមួយចំនួនធំ ត្រូវបានសម្លាប់ហើយ រាប់សិបនាក់ទៀតបានចុះចាញ់”។

ទីក្រុងនេះ ស្ថិតនៅចម្ងាយត្រឹម១២៨គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងត្បូងរដ្ឋធានី កាប៊ុលហើយលាតសន្ធឹងលើផ្លូវធំឆ្ពោះទៅភាគខាងត្បូង។
ក្រុមតាលីបង់ បានគ្រប់គ្រងផ្លូវហាយវ៉េសំខាន់ ឆ្ពោះទៅភាគខាងជើងរួចទៅហើយបន្ទាប់ពីដណ្តើមបានទីក្រុង Pul-e Khumri កាលពីដើមសប្តាហ៍នេះ។ វាមានន័យថា ផ្លូវសំខាន់ពីរចូលនិងចេញទីក្រុងឥឡូវនេះ ត្រូវបានបិទទាំងស្រុង។

ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាបានពុះកញ្ជ្រោលនៅ Lashkar Gah ដែលជាទីរួមខេត្ត Helmand និង Kandahar ដែលជាទីរួមខេត្ត Kandahar។
ឥឡូវនេះ តាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេស ខណៈកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សាហាវព្រៃផ្សៃ! ក្រុមតាលីបង់វាយបានទឹកដី ចូលចាប់ស្រីៗតាមផ្ទះ យកទៅបម្រើផ្លូវភេទ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ