ព័ត៌មានអន្ដរជាតិ
មន្ត្រីជំនាញ ៖ បើ ថៃ អនុវត្តគោលការណ៍ទាំងនេះ ករណីឆ្លង និងស្លាប់ដោយសារកូវីដនឹងធ្លាក់ចុះ
មន្រ្តីសុខាភិបាលថៃលោក Yongyot Thammawut សង្ឃឹមថា ការធ្វើតេស្តទ្រង់ទ្រាយធំ និងការធ្វើចត្តាឡីស័កក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ អាចកាត់បន្ថយករណីឆ្លងជំងឺកូវីដ ១៩ នៅទីក្រុងបាងកក ។
លោកវេជ្ជបណ្ឌិតបាននិយាយថា ក្រុមគ្រូពេទ្យចំនួន ៤១ ក្រុមដែលមានសមាជិកចំនួន ៤០០ នាក់ និងបុគ្គលិកថែទាំសុខភាពដទៃទៀត បាននិងកំពុងធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងរាជធានី និងខេត្តភាគកណ្តាលដទៃទៀត ចាប់តាំងពីដើមខែនេះ ។

លោក Yongyot និយាយថា ក្រុមនេះបានធ្វើតេស្តនៅទូទាំងសហគមន៍ចំនួន ១០០ រួមទាំងខុនដូ និងទីតាំងដែលមានមនុស្សច្រើន នៅក្នុងតំបន់ដែលមានអត្រាឆ្លងខ្ពស់ ។
យោងតាមរបាយការណ៍របស់កាសែត Bangkok Post បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ១៤១,៥១៦ នាក់ដែលត្រូវបានធ្វើតេស្ត ដោយប្រើឧបករណ៍តេស្តអង់ទីគ័រ រកឃើញអ្នកឆ្លង ១៥,៥៨៨ នាក់ ប៉ុន្តែចំនួននេះធ្លាក់ចុះមកត្រឹម ១៥,០៧៤ នាក់ នៅពេលប្រើតេស្ត PCR ។

ទន្ទឹមនោះ ៦៩ ភាគរយនៃអ្នកដែលធ្វើតេស្តវិជ្ជមានមិនបញ្ចេញរោគសញ្ញា ឬបង្ហាញរោគសញ្ញាតិចតួចប៉ុណ្ណោះ ខណៈ ៤,៤២៧ នាក់មានរោគសញ្ញាកម្រិតមធ្យម ខណៈអ្នកជំងឺ ៣២៣ នាក់មានរោគសញ្ញាធ្ងន់ធ្ងរ ។
លោក Yongyot ជឿជាក់ថា ប្រសិនបើការធ្វើតេស្តទ្រង់ទ្រាយធំ និងការធ្វើចត្តាឡីស័ក អាចបន្តនៅក្នុងរដ្ឋធានីក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ខ្សែកោងកូវីដ ១៩ អាចចាប់ផ្តើមរាបស្មើ ។ អ្នកជំងឺនឹងត្រូវយកទៅព្យាបាល និងនៅដាក់ដាច់ដោយឡែកពីអ្នកដទៃ ហើយវានឹងកាត់បន្ថយការរីករាលដាលនៃការឆ្លង និងការស្លាប់ដែលអាចកើតមាន ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុប ៨៣៩,៧៧១ ករណី និងមានអ្នកស្លាប់ចំនួន ៦,៩៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច