Connect with us

ព័ត៌មានអន្ដរជាតិ

ពេល​នេះ​វៀតណាម​កំពុង​បារម្ភ​ខ្វះ​វ៉ាក់សាំង​ទូទាំង​ប្រទេស ខណៈ​កូវីដ​ផ្ទុះកាន់តែ​ខ្លាំង

បានផុស

នៅ

ប្រទេស​វៀតណាម​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​កង្វះ​វ៉ាក់សាំងបង្ការ​កូវីដ-១៩​​ដើម្បី​​ចាក់​ដល់​ប្រជា​ជន​​របស់​ខ្លួន ស្រប​ពេល​ដែល​វិបត្តិ​​កូវីដ-១៩​កំពុង​ផ្ទះ​ខ្លាំង​ជាប់​កំណត់​ត្រា​ថ្មី​ជា​បន្ត​បន្ទាប់។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ច្រើន​បំផុត​ដល់​​៩៦៦៧​នាក់​​ទូទាំង​ប្រទេស​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ទី​ក្រុង​ហូជីមិញ​ធ្ងន់​ធ្ងរ​ជាង​គេ និង​ខេត្ត​​ជាប់​ទី​ក្រុង​នេះ​មាន  Binh Duong និង​ Dong Nai ក៏​កំពុង​ធ្ងន់​ធ្ងរ​ខ្លាំង​ដែរ។ កាល​ពី​​​ម្សិល​មិញ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​៣២៦​នាក់​ដែល​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើង​ដល់​៤៨១៣​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vu Duc Dam ឧបនាយក​រដ្ឋ​មន្ត្រីដែល​ជា​ប្រធាន​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​កូវីដ-១៩​បាន​ឲ្យ​ដឹង​ថា ៖«ស្ថានភាព​ជំងឺ​តឹង​តែង​​​ណាស់ ហើយ​យើង​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ទូទាំង​ប្រទេស»។

លោក Dam និយាយ​ថា ការ​ព្រម​ព្រៀង និង​ការ​ប្តេជ្ញា​ចិត្ត​ត្រូវ​បាន​ធានា​ដើម្បី​វ៉ាក់សាំង​រាប់​រយ​លាន​ដូស ប៉ុន្តែ​ការ​ចែក​ចាយ​យឹត។ មេ​ដឹក​នាំ​វៀតណាម​បាន​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរសព្ទ​​ប្រហែល​ជា​២០​ដង​ជា​មួយ​សមភាគី​បរទេស​ដើម្បី​ធានា​បាន​នូវ​វ៉ាក់សាំង។

កាល​ពី​ឆ្នាំមុន វៀតណាម​​​មាន​កំណត់​ត្រា​ទប់​ស្កាត់​កូវីដ-១៩​បាន​ល្អ​បំផុត​នៅ​អាស៊ី ប៉ុន្តែ​ស្ថានភាព​ប៉ុន្មានខែចុង​ក្រោយ​​បាន​ផ្ទុះ​ឆ្លង​កើន​ឡើង​យ៉ាង​ខ្លាំង​។

លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Pham Minh Chinh ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឲ្យ​ការ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ក្នុង​​ស្រុក​បង្កើន​សមត្ថភាព​ខ្លាំង​ឡើង។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា រហូត​ដល់​ពេល​នេះ​​មនុស្ស​ជាង​១.១​លាន​នាក់​​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជា​ជន​វៀតណាម​៩៨​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ។ ទិន្នន័យ​​នេះ​ទាប​ជាង​គេ​បំផុត​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ក្នុង​បណ្តា​ប្រទេស​អាស៊ី។

តួលេខ​ឆ្លង​សរុប​នៅ​ប្រទេស​វៀតណាម​រហូតប​ដល់​ពេលនេះ​ជាង ២៤៦ ៥០០​នាក់​​ដែល​ឆ្លង​ច្រើន​បំផុត​ចាប់​ពី​ខែ​មេសា​មក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម