Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនទ័ពទៅអាហ្វហ្គានីស្ថានហើយ តែមិនមែនទៅជួយរដ្ឋាភិបាលទេ

បានផុស

នៅ

មន្រ្តីក្រសួងការពារជាតិអាមេរិកម្នាក់បានប្រាប់ CNN ថា កងទ័ពអាមេរិកប្រហែល ៣,០០០ នាក់ នឹងទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ការចាកចេញរបស់អ្នកការទូតអាមេរិក និងការជម្លៀសដែលអាចកើតមាន។

កងទ័ពទាំងនេះ នឹងផ្តល់សន្តិសុខដល់បុគ្គលិកអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យោធានឹងនៅទីនោះ ដើម្បីជួយដល់ការជម្លៀសបុគ្គលិករបស់យើង ប្រកបដោយសណ្តាប់ធ្នាប់និងដោយសុវត្ថិភាព”។

“ខ្ញុំរំពឹងថា យោធានឹងជួយដល់ប្រតិបត្តិការជម្លៀសទាំងនេះ ប៉ុន្តែដូចដែលយើងដឹងហើយថា អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅតែបើកដំណើរការដដែល ជើងហោះហើរពាណិជ្ជកម្មនៅតែបន្តចុះឡើងនៅព្រលានយន្តហោះ។ ដូច្នេះយោធា មិនមែនជាមធ្យោបាយតែមួយគត់ដែលចូលឬចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ”។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price

ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា នេះមិនមែនជាការជម្លៀសពេញលេញទេ។ វាជាការបែងចែកដ៏សំខាន់រវាងការធ្វើផែនការ និងការធ្វើផែនការបន្ទាន់។

រឿងនេះបានកើតឡើងបន្ទាប់ពីក្រុមតាលីបង់ វាយដណ្តើមយកទីក្រុងមួយទៀត ពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗ ចូលកាន់តែកៀករដ្ឋធានី កាប៊ុល។

ទីក្រុង Ghazni គឺជាការដួលរលំចុងក្រោយបង្អស់របស់អាហ្វហ្គានីស្ថាន ខណៈក្រុមយុទ្ធជនតាលីបង់បានថតសកម្មភាពពួកគេ ដើរដង្ហែកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ឥឡូវនេះ តាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេស ខណៈកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ តាលីបង់ វាយបាន២ភាគ៣នៃប្រទេស អាហ្វហ្គានីស្ថាន ហើយចូលកាន់តែកៀកក្រុង កាបុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម