ព័ត៌មានអន្ដរជាតិ
ឥឡូវ អ៉ីស្រាអែលចាប់ចាក់ដូសទី៣ដល់មនុស្សអាយុ៥០ឆ្នាំ ក្រោយចាក់អាយុ៦០ឆ្នាំ
ក្រសួងសុខាភិបាលប្រទេសអ៉ីស្រាអែលបានចេញសេចក្តីណែនាំកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហាឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសជំរុញ ឬដូសទី៣ដល់មនុស្សអាយុ៥០ទៅ៥៩ឆ្នាំដើម្បីទប់ស្កាត់ការកើនឡើងវីរុសកាចសាហាវ Delta កំពុងរាតត្បាតខ្លាំង។
អនុសាសន៍របស់ក្រុមទីប្រឹក្សារបស់ក្រសួងសុខាភិបាលដែលបានធ្វើឡើងក្រោយមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett ឲ្យពង្រីកការចាក់បន្ថែមដូសទី៣ដល់ប្រជាជនអ៉ីស្រាអែលនៅមិនទាន់ទទួលបានការអនុម័តពីអគ្គនាយករបស់ក្រសួងសុខាភិបាលឡើយ។

ប៉ុន្តែយ៉ាងហោចណាស់ អ្នកផ្តល់សេវាកម្មសុខភាពធំពីរបាននិយាយថា កាលពីថ្ងៃសុក្រ ពួកគេបានចាប់ផ្តើមរៀបចំកាលវិភាគណាត់ប្រជាជនដែលមានអាយុ៥០ទៅ៥៩ឆ្នាំដើម្បីចាក់ដូសទី៣នៃវ៉ាក់សាំង Pfizer-BioNTech ហើយ។
បន្ទាប់ពីយុទ្ធនាការណ៍ចាក់វ៉ាក់សាំងបានជោគជ័យកាលពីចុងឆ្នាំ២០២០ដែលប្រហែលជា៦០%នៃប្រជាជនបានចាក់វ៉ាក់សាំង Pfizer ពីរដូសរួចរាល់ហើយ ករណីឆ្លងកូវីដ-១៩ថ្មីបានធ្លាក់ចុះពីចំនួន ១០ ០០០ នាក់កាលពីខែមករា មកត្រឹមតែមួយខ្ទង់ប៉ុណ្ណោះក្នុងខែមិថុនា។
ទោះជាយ៉ាងណា ការរាលដាលវីរុសកាចសាហាវ Delta យ៉ាងខ្លាំងទូទាំងពិភពលោក ករណីឆ្លងថ្មីនៅប្រទេសអ៉ីស្រាអែលកើនឡើងដល់ ៥៩៤៦នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ និងអ្នកជំងឺធ្ងន់ធ្ងរក៏កើនឡើងច្រើនដែរ។
ប្រទេសអ៉ីស្រាអែលបានចាប់ផ្តើមចាក់ដូសបន្ថែមដល់ប្រជាជនអាយុ៦០ឆ្នាំបានមួយសប្តាហ៍កន្លងទៅហើយ ដែលបានធ្វើឲ្យអ៉ីស្រាអែលក្លាយជាកន្លែងសាកល្បងសម្រាប់ដូសទី៣មុនពេលទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក។ ប្រជាជនអាយុ៦០ឆ្នាំជាង៧០០ ០០០នាក់នៅអ៉ីស្រាអែលបានចាក់ដូសទី៣។
លោកនាយកដ្ឋមន្ត្រី Bennett មានប្រសាសន៍ក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ៖«ខ្ញុំសូមសរសើរក្រុមអ្នកជំនាញលើការព្យាបាលកូវីដ-១៩សម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាពប្រជាពលរដ្ឋអ៉ីស្រាអែល។ ខ្ញុំសូមអំពាវនាវដល់ប្រជាជនដែលមានអាយុ៥០ឆ្នាំឡើងទៅតម្រង់ជួរគ្នាព្រឹកស្អែក។ ទៅទទួលវ៉ាក់សាំង»។
ការសិក្សាពីដំបូងបង្ហាញថា មនុស្សភាគច្រើនបំផុតដែលបានចាក់ដូសទី៣មានអាការរំខានប្រហាក់ប្រហែល ឬតិចជាងផលរំខានដូសទី២ដែលពួកគេបានផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ