ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Gates ផ្តល់ជំនួយអាកាសធាតុ១.៥ប៊ីលានដុល្លារ បើអាមេរិកចាត់ការផ្លូវច្បាប់
សហស្ថាបនិកក្រុមហ៊ុន Microsoft លោកមហាសេដ្ឋី Bill Gates កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា បានឲ្យដឹងថា ថវិកាអាកាសធាតុរបស់លោកនឹងផ្តល់ចំនួន១.៥ប៊ីលានដុល្លារអាមេរិកក្នុងគម្រោងនានាជាមួយសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលអនុម័តកម្មវិធីដើម្បីកាត់បន្ថយការសាយភាយកាបូនដែលនឹងត្រូវឆ្លងរដ្ឋសភានៅពេលខាងមុខ។
កញ្ចប់ហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់១.២ទ្រីលានដុល្លារអាមេរិកត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកនៅសប្តាហ៍នេះនឹងផ្តល់ថវិការាប់ប៊ីលានដុល្លារអាមេរិកដល់ក្រសួងថាមពលសម្រាប់គម្រោងប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Bill-Gates.png)
លោកមហាសេដ្ឋី Gates មានប្រសាសន៍ក្នុងសេចក្តីប្រកាសមួយដែលចេញផ្សាយដោយ CNBC ថា ប្រសិនបើកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធបានក្លាយជាច្បាប់ «កិច្ចសហការនេះនឹងមិនត្រឹមតែបញ្ជូនពួកយើងទៅលើផ្លូវដែលរឹងមាំជាមុនទេ ប៉ុន្តែនឹងបង្កើតការងាររយៈពេលវែង និងភ្លាមៗទាំងក្នុងសហគមន៍ និងទូទាំងប្រទេស។
ប៉ុន្តែតាមរយៈការផ្តល់មូលនិធិលើការងារផ្លូវថ្នល ស្ពាន និងកំពង់ផែ ព្រមទាំងទឹកស្អាត និងអ៉ីនធឺណេតល្បឿនលឿន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានលើកឡើងថា កញ្ចប់ថវិកាដែលនៅត្រូវការអនុម័តពីរដ្ឋសភានឹងបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់រាប់ពាន់កន្លែងដល់ប្រជាជនដោយមិនចាំមានសញ្ញាប័ត្រមហាវិទ្យាល័យ។
លោក បៃដិន មានប្រសាសន៍ក្នុងសុន្ទរកថានៅសេតវិមានថា ៖«ការវិនិយោគជាប្រវត្តិសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនេះគឺជាអ្វីដែលខ្ញុំជឿជាក់អ្នក ប្រជាជនអាមេរិក ចង់បាន»។
ត្រូវការសំឡេងភាគច្រើន កញ្ចប់ថវិកានេះត្រូវបានបោះឆ្នោតឆ្លង៦៩ទល់នឹង៣០ដោយមានការគាំទ្រពីសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ១ភាគ៣។
ឥឡូវនេះ វិធានការប្រឈមនឹងការបោះឆ្នោតដោយសន្និវិធីនៅរដ្ឋសភាក្នុងប៉ុន្មានសប្តាហ៍ខាងមុខដែលអនាគតរបស់វាមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារការបែកបាក់បានកើតឡើងក្នុងសំឡេងភាគច្រើននៅគណបក្សប្រជាធិបតេយ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច